ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើង២ក្រុម កាប់ប្រហារគ្នា ពេញផ្លូវ បណ្ដាលឱ្យមានអ្នករងរបួស

452

ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុមបានដេញកាប់គ្នាពេញផ្លូវ រហូតធ្វើឲ្យមានអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសំដីអ្នកដែលបានឃើញហេតុការណ៍បានបញ្ជាក់ប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់យកបាយមកឲ្យប្អូននៅចំណុចខាងលើពេលនោះក៏មានយុវជនមួយក្រុមទៀតមានគ្នាចំនួន ២នាក់បានចុះពីលើម៉ូតូមកកាប់ប្រហារយុវជននោះតែម្ដង ភ្លាមៗនោះយុវជនទាំងពីរក្រុមក៏បានតដៃគ្នាទៅវិញទៅមកដែលធ្វើឲ្យម្ខាងទៀតរងរបួសស្រាលនិងភាគីម្ខាងទៀតរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយក្នុងករណីនេះគឺមិនទាន់មាននរណាម្នាក់ដឹងថាជារឿងគំនុំឬក៏ជាបញ្ហាអ្វីផ្សេងនោះឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាក៏បានចុះទៅដល់ទីតាំងធ្វើការឃាត់ខ្លួនយុវជនមួយក្រុមដែលជាជនដៃដល់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបន្ថែមទៀត ហើយភាគីម្ខាងទៀតបានរងរបួសធ្ងន់បែកក្បាលឈាមស្រោចពេញខ្លួនត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា រណារអារទឹកកក កាំបិតប័ុងតោ និងដែកបំពង់ទីប៕

អត្ថបទដែលជាប់ទាក់ទង