ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីយោធាម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកម៉ូតូ ស្លាប់នារីម្នាក់ និង២ នាក់ទៀតរងរបួសធ្ងន់

31

 

ភ្នំពេញ ÷ នារីម្នាក់បានបាត់បង់ជីវិត ចំណែកឯនារីនិងបុរស២នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ជិះម៉ូតូតាមដងផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានត្រូវមន្រ្តីយោធាម្នាក់ ស្រវឹងស្រាបើករថយន្តទៅបុក ចំពីមុខម៉ូតូពេញទំហឹង រួចកិនពីលើបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បានទាំងម្ចាស់និងរថយន្តកាលពីវលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចទល់មុខវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ស្រីឆយ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរធ្វើការ នៅហាង (ស្លាប់)។ ជនរងគ្រោះទី២ មានឈ្មោះស្រីនីត ភេទស្រី អាយុ១៧ឆ្នាំ (របួសធ្ងន់) ។ ជនរងគ្រោះទី៣ មានឈ្មោះបញ្ញា ភេទប្រុស បច្ចុប្បន្នអ្នកទាំង៣ ស្នាក់នៅជិតភ្នំបាសិដ្ឋ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកប៊ីត ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល1AL-9661បានឌុបនារី២នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខវត្តស្ងួនពេជ្រ ស្រាប់តែត្រូវរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2A-4705 បើកបរដោយបុរសជាមន្រ្តីយោធា ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង​ បណ្តាលឲ្យម៉ូតូ ខូតខាតខ្ទេចម៉ត់រួញចូលគ្នា ៕

អត្ថបទដែលជាប់ទាក់ទង