ប្រទេសជាច្រើន បានបង្ហាញមតិប្រឆាំង ជាមួយទង្វើយកបញ្ហាស្វែងរក ប្រភពដើមជំងឺវីរុស ធ្វើនយោបាយ
បរទេស៖ក្រោយពីស្ថាប័នស៊ើបការណ៍សហរដ្ឋអាមេរិកបានចេញផ្សាយដែលគេហៅថារបាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩ ប្រទេសជាច្រើនបានបង្ហាញជាសាធារណៈប្រឆាំងនឹងទង្វើយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយ។ នាថ្ងៃទី៣ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ទាក់ទងទៅនឹងការលើកខាងលើនេះ។
លោកបានលើកឡើងថា ថ្មីៗនេះ មានប្រទេសជាច្រើនមានការចោទសួរនិងរិះគន់ចំពោះទង្វើរបស់សហរដ្ឋអាមេរិកដោយប្រើប្រាស់ស្ថាប័នស៊ើបការណ៍របស់ខ្លួនធ្វើការស្វែងរកប្រភពដើមជំងឺវីរុស។ រដ្ឋមន្ត្រីការបរទេសហ្សីមបាវេបានចេញសេចក្តីថ្លែងការណ៍ដោយបានបង្ហាញថា ដែលគេហៅថា“ការបែកធ្លាយជំងឺវីរុសឈានដល់មានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩”ជាការលើកឡើងខ្វះភស្តុតាងវិទ្យាសាស្ត្រ ហើយបានទម្លាក់កំហុសលើចិនវាមិនអាចទៅរួចនោះទេ។ ក្រសួងការបរទេសនៃប្រទេសបេឡារុស ស៊ីរី និងជីប៊ូទីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ប្រឆាំងដាច់ខាតចំពោះការយកបញ្ហាជំងឺវីរុសកូវីដធ្វើនយោបាយូបនីយកម្មនិងធ្វើជាឧបករណ៍នយោបាយ ប្រឆាំងជាមួយទង្វើយក Presumption of guilt ដើម្បីស៊ើបអង្កេតស្វែងរកប្រភពដើមជំងឺវីរុសកូវីដមកលើចិន ប្រើប្រាស់ស្ថាប័នស៊ើបការណ៍ឬស្ថាប័នដែលមិនមែនជាវិទ្យាសាស្ត្រគឺមិនមានលក្ខណៈស្ថាបនាទេ មានតែបង្កឱ្យមានការបែកបាក់គ្នាទៅវិញ។ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ានិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា ការស្វែងរកប្រភពដើមជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រ ប្រឆាំងចំពោះការចោទប្រកាន់គ្មានមូលដ្ឋានឬដាក់សម្ពាធនយោបាយទៅលើប្រទេសដទៃផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និងឡាវបានលើកឡើងថា របាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដរបស់ស្ថាប័នស៊ើបការណ៍អាមេរិកគឺជាការបង្កាច់បង្ខូចមួយទៀតលើបញ្ហាវិទ្យាសាស្ត្រ ប្រគល់ទៅឱ្យស្ថាប័នដែលមិនមែនជាវិទ្យាសាស្ត្រនិងគ្មានវិជ្ជាជីវៈដើម្បីអនុវត្តការងារមួយនេះជាទង្វើមិនត្រឹមត្រូវសម្រាប់កិច្ចសហប្រតិបត្តិការជាសកលក្នុងកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩។
លោកបានសង្កត់ធ្ងន់ថា កាលពីមុនមានប្រទេសជាង៨០បានផ្ញើលិខិតទៅកាន់ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍ឬកំណត់ទូតជាដើមដើម្បីរក្សាសេចក្តីសន្និដ្ឋានវិទ្យាសាស្ត្រក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក ប្រទេសនិងតំបន់ជាង១០០ និងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមធនាគារខួរក្បាលជាង៣០០ស្ថាប័នបានផ្ញើសេចក្តីថ្លែងការណ៍រួមគ្នាទៅកាន់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងការយកបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយូបនីយកម្ម។
លោកបន្តទៀតថា ការឆ្លើយតបរបស់សហគមន៍អន្តរជាតិបានបង្ហាញយ៉ាងពេញលេញថា ទង្វើយកការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូបនីយកម្មរបស់សហរដ្ឋអាមេរិកមិនទទួលបានការគាំទ្រពីមហាជន ថែមទាំងមិនអាចសម្រេចបាននូវគោលដៅយកបញ្ហាមួយនេះមកទម្លាក់កំហុសលើគេឯងបាន។ សហគមន៍អន្តរជាតិគួរតែលុបបំបាត់ការរំខានពីមេរោគនយោបាយ បង្កើតស្ថានភាពល្អសម្រាប់កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩៕