ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ការចំអករបស់កូនស្រី

94

 

ភ្នំពេញ ៖ វាជារឿងមួយដែលកើតមាន នៅប្រទេសសហធនអង់គ្លេស ដែលមិនដឹងថា វាមានន័យ ឬ ក៏គ្មានន័យនោះទេ តែវាបានបង្ហាញ ពីភាពវាងវៃរបស់ក្មេងស្រី អាយុត្រឹមតែ៧ឆ្នាំមួយរូប ។

នៅក្នុងគ្រួសារដែលមានទ្រព្យធនមួយ ដែលមានកូនស្រីមួយរូបអាយុ៧ឆ្នាំ។ កូនស្រីរូបនោះ បានយកប័ណ្ណបើកបរ របស់ម្ដាយមកមើលហើយ នៅកន្លែងភេទបានបញ្ជាក់ ពីភេទដែលភាសាអង់គ្លេសគេ ប្រើពាក្យថា”SEX” របស់ម្ដាយ ដែលសរសេរ ដោយអក្សរកាត់ជាឡាតាំង ដោយអក្សរ” F “ (ដែលនេះបញ្ជាក់ថាភេទស្រី) ។ ចំពោះកូនស្រីបែរជាគិតថា នេះជាចំណាត់ថ្នាក់ទៅវិញ ដែលជាចំណាត់ថ្នាក់ “ច “ ។

កូនស្រីរូបនោះ ក៏សើចរហូតទាល់តែម្ដាយឆ្ងល់ ហើយសួរថាម៉េច បានជាកូនឯងសើចអី ក៏សើចយ៉ាងនេះ ? កូនស្រីក៏ឆ្លើយថា ខ្ញុំមិនជឿថាម៉ាក់ឯង អន់ខាងរួមភេទ(SEX) រហូតធ្លាក់ដល់ចំណាត់ថ្នាក់“ច “បែបនេះសោះ ។
ពេលនេះ ទើបខ្ញុំយល់ថា ”ហេតុអ្វីបានជារៀងរាល់ ពេលប៉ាៗរួមភេទ តែជាមួយអ្នកបម្រើស្រីបែបនេះ ? នេះមកពីម៉ាក់ខ្សោយ ខាងរួមភេទរហូត ដល់ចំណាត់ថ្នាក់ ច បែបនេះនោះ “ ។
ហេស ! ហេ ! រឿងបែបនេះក៏ធ្លាប់កើតមាន ក្នុងសង្គមខ្មែរដែរ រវាងលោកម្ចាស់ប្រុស ជាមួយអ្នកបម្រើស្រីនោះ ។ មិនបាច់ឆ្ងល់នោះទេ ហាស ! ហា ៕

អត្ថបទដែលជាប់ទាក់ទង