ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកទន់ខ្សោយមិនប្រាកដថាល្ងង់នោះទេ

93

 

ភ្នំពេញ ៖ អ្នកមិនមានធនធាន ឬ អ្នកទន់ខ្សោយមិនប្រាកដថាល្ងង់នោះទេ គ្រាន់តែពេលខ្លះគ្នាមិនមានលទ្ធភាពដើម្បីបញ្ចេញសមត្ថភាព ឬក៏ត្រូវគេគម្រាមមិនឲ្យបញ្ចេញសមត្ថភាពក៏មានដែរ ។

នៅក្នុងគតិអប់រំមួយបានសរសេរថា មានកសិករម្នាក់ដែលគាត់រស់នៅចិញ្ចឹមជីវិត ដោយរបរកសិម្មនោះគាត់មានដីស្រែទំហ៊ំធំល្មមនឹងធ្វើស្រែដើម្បីចិញ្ចឹមគ្រួសារ ។ជាច្រើនឆ្នាំមកហើយ គាត់មានសេចក្ដីសុខណាស់ មិនដែលមាននរណាមកយារយីគាត់នោះឡើយ ។ ថ្ងៃមួយពេលដែលគាត់កំពុងតែភ្ជួរដីស្រាប់តែមានអរក្សព្រៃចេញមកហើយគម្រាមគាត់ថា ដីនេះគេថែរក្សាយូរមកហើយៗ បើចង់បានសេចក្ដីសុខនៅពេលទទួល ត្រូវតែបែងចែកដល់រូបគេខ្លះមក ។
កសិករក៏បានសួរទៅកាន់អារក្សព្រៃនោះថា តើបែងចែកយ៉ាងម៉េច ? ឯងជាអ្នកធ្វើហេតុនេះឯងយកអាផលណាដែលក្នុងដីទៅ ឯអានៅលើដីជារបស់យើង ។

កសិករក៏យល់ព្រមតែគាត់ដែលមានភាពវាងវៃដែរនោះ គាត់ដាំដំឡូងលុះដល់ពេលប្រមូលផល គាត់ក៏គាស់យកមើមដំឡូងដឹកយកទៅផ្ទះអស់រលីង ដោយបន្សល់ទុកតែដើមដំឡូងឲ្យអារក្សព្រៃ ។
អារក្សព្រៃមានការខឹងសម្បារយ៉ាងខ្លាំងដោយសារចាញ់ប្រាជ្ញា កសិករតែលើកនេះអារក្សព្រៃបាន ប្រាប់ទៅកសិករថាលើកក្រោយយើងយកអាផលនៅក្នុងដីវិញម្ដង ។
កសិករយល់ព្រមហើយចាប់ផ្ដើមដាំស្រូវ លុះពេលប្រមូលផលកសិករ ច្រូតស្រូវយកទៅអស់ដោយបន្សល់ទុកតែគល់ជញ្ជ្រាំងឲ្យអារក្សព្រៃ ។
អារក្សកាន់តែខឹងសម្បារ ក៏និយាយទៅកាន់កសិករថាពេល ប្រមូលផលយើងយកអាចុង និង អាក្នុងដី វិញ ។ ឮដូច្នោះកសិករក៏ងក់ក្បាលយល់ព្រម ។ លើកនេះកសិករដាំពោតវិញម្ដង លុះប្រមូលផលកសិករកាច់ពោតដឹកយកទៅផ្ទះ ដោយបន្សល់ទុកដើមពោត និងឬសពោតឲ្យអារក្សព្រៃ ។
អារក្សដឹងថាគេចាញ់ប្រាជ្ញាកសិករទៀតហើយនោះ ក៏កាន់តែខឹងសម្បារ ហើយក៏កាន់តែអាម៉ាស់ទៀតនោះ ក៏ចាកចេញលែងនៅទីនោះ ដោយសារតែខ្មាស់កសិករផង និង ខ្មាស់ខ្លួនឯងផង ។
នេះដែលគេហៅថាអ្នកខ្សោយ មិនប្រាកដជាគ្មានសមត្ថភាពនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង