ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ តើអ្នកចង់ឲ្យជីវិតអ្នក មានសេចក្ដីសុខ ឬ ទេ ?

76

ភ្នំពេញ ៖ តើអ្នកចង់ឲ្យជីវិតអ្នកមានសេចក្ដីសុខឬទេ ? វាជាសំណួរដ៏សាមញ្ញមួយ ដែលមនុស្សទូទៅ ក្នុងលោកមិនថាជនជាតិណា ឬ ជនជាតិណាទេគេប្រាកដជាឆ្លើយថាចង់ ។

ពិតជាចង់តែមនុស្សភាគច្រើន អនុវត្តន៏មិនបានឡើ់យ ។ កុំថាឡើយអ្នកកាន់សីល៥ ឬ សីល៨ ឬសីល១០ក៏គង់តែនៅមានអនុវត្តន៍
មិនបាន ។ អ្នកប្រាជ្ញបរទេសមួយរូប បាននិយាយប្រដៅថា ៖”ប្រសិនបើអ្នកចង់រស់នៅ ដោយសប្បាយចិត្ត ត្រូវកុំរវល់នឹងរឿងចំនួន ២ ទី១៖ កុំខ្វល់
ពីជីវិតអ្នកដទៃ និងទី២៖ កុំខ្វល់នឹងសំដីអ្នកដទៃ “ ។

អ្នដទៃគេចង់និយាយអ្វីពីយើងវា ជារឿងរបស់គេកុំខ្វល់ យើងគួរតែដើរចេញឲ្យឆ្ងាយ ។ គេចង់ទិតៀនយើងក៏ស្រេចនឹងចិត្តរបស់គេ
តែយើងត្រូវចាំថា ”មនុស្សដែលទិទៀនជីវិតអ្នក មិនបានអ្នកត្រូវដឹងថា តើអ្នកត្រូវបាត់បង់តម្លៃប៉ុន្មាន ដើម្បីមកដល់កន្លែងបច្ចប្បន្ន “(People
who criticize your life don´t know the price you paid to get to where your are today ) ។

ជាមនុស្សគួរតែកុំរវល់ និង រៀនកុំនិយាយអ្វីឲ្យសោះ ពីេជីវិតអ្នកដទៃ រវល់តែរឿងខ្លួនឯងទៅបានហើយ ។ កុំជឿជាក់ខ្លាំងពេកថា
ខ្លួនឯងនឹងគ្រាន់បើជាងគេ ។ លើលោកនេះអ្នកដែលចាញ់បោកគេធ្ងន់បំផុត បណ្ដាលមកពីអ្នកច្បាស់ នឹងខ្លួនឯងខ្លាំងពេក យល់ឃើញជា
និច្ចថាខ្លួនឯងនៅពីលើគេរហូត ។ ដាក់ខ្លួនឲ្យសុភាពរាបសារនោះ អ្នកពិតជាបានជោគជ័យពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង