ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងប្ដីទៅរកស្រី

81

 

ភ្នំពេញ ៖ ព្រឹកនេះក្រោកពីដេកឡើងដូចជាចង់ឆ្កួត ទាំងព្រលឹមយ៉ាងម៉េចទេ ដោយសារតែអាក្លើ ខ្ញុំវាផ្ញើនូវការពន្យល់ពាក្យ តាមឆាតហ្វេសប៊ុកមកថា ស្រីមកពីពាក្យថាសេរី ហេតុនេះបើប្ដីទៅរកស្រីមានន័យថាប្ដីទៅរកសេរី ។

ខ្ញុំក៏ជាមនុស្សដែលចូលចិត្តមនុស្សស្រីក្មេងៗដែរ តែនៅក្នុងវចនានុក្រម របស់សម្ដេចជួន ណាតបានពន្យល់ថាស្រី ឬ ស្រ្តីគឺមនុស្ស ឬជាតិដែលមានភេទពីប្រុស(បុរិសៈ ឬ បុរស )ភេទទីទៃពីខ្ទើយ(បណ្ឌក) ។ ទេប្រសិនបើស្រីមានន័យថា សេរីមែននោះទំនងជាប្រពន្ធរបស់ខ្ញុំ មិនប្រកាន់ឡើយ នៅពេលដែលខ្ញុំទៅរកខាងក្រៅ ហើយស្រួលមិនស្រួលគាត់ឲ្យលុយ លើកទឹកចិត្តបន្ថែមទៀតផង ។

ចំពោះពាក្យថាសិរីវិញ មានន័យថាលម្អដែលគួរឲ្យស្រឡាញ់ , សួស្ដី ,មង្គលជោគ,សេចក្ដីសុខ,សេចក្ដីចម្រើន,. . .អ្ហូសនៅមានការពន្យល់ច្រើនទៀត តែនាយខ្ញុំលើកយកមកតែប៉ុណ្ណេះទេមកបរិយាយ ។

អាក្លើខ្ញុំទំនងជាចង់ឡេឡឺដូចខ្ញុំដែរ ហើយៗទំនងជាវាយល់ថារាល់ថ្ងៃនេះ ខ្ញុំជិតឆ្កួតហើយមើលទៅបានជា វាលើកយកពាក្យផ្ដេសផ្ដាស់ មកកំប្លែងលេងជាមួយខ្ញុំ ទាំងព្រលឹមបែបនេះ ។ នេះបានចំជាថាមិនទាន់ទាំងលុបមុខផង បែរជាទទួលរងនូវសម្ពាធមួយនោះ គឺការពន្យល់ពាក្យបែបឡឺកឺរបស់វា ។

ចុះប្រសិនបើខ្ញុំខ្ជិល ទៅបើកវចនានុក្រមរបស់សម្ដេចជួន ណាត មកមើលហើយចេះតែជឿ តាមវាមិនអស់ស្រូវពូជមួយរដូវ ទៅហើយទេអ្ហី ? ហេស ! ហេ ! វាចង់ទៅរកស្រីខ្លួនវាទើបវាខំពន្យល់ ទាំងកុហកចំពោះប្រពន្ធវា ថាទៅរកស្រីមានន័យថា ទៅរកសិរី មិនតែប៉ុណ្ណោះវាចង់អូស ក ខ្ញុំទៅចុះអន្លង់កម្មជាមួយវាទៅទៀត ។

សូមអ្នកទាំងឡាយប្រយ័ត្នផង ព្រោះពាក្យខ្មែរមិនមែនចេះ តែលើកមកកំប្លែងលេង បែបនេះនោះឡើយ ត្រូវមានជំនឿចិត្តលើខ្លួនឯង ជាជាងជឿលើនរណាទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង