ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ លះបង់ ដើម្បីបាននៅក្មេងរហូត

68

 

ភ្នំពេញ ៖ មែនទែនទៅនៅលើលោកនេះ នរណាក៏ចង់ឲ្យជីវិតរបស់ខ្លួន នៅក្មេងរហូតដែរ តែជាអកុសលទោះជាអ្នកមានលុយ ដើម្បីបានឡើងទៅជិះអាប៉ូឡូ នៅស្ថានព្រះច័ន្ទ ក៏នៅតែមិនអាចធ្វើឲ្យជីវិត នៅក្មេងបានដែរ ។

គេនៅចាំបានថាកាលពី២១០ឆ្នាំមុន គ្រឹស្តសករាជព្រះចៅអធិរាជចិនQin Shi Huang ដែលបានបង្កើតទ័ពសាងពីដីឥដ្ឋ(Terra Cotta Army)បានប្រើមនុស្សឲ្យដើរ រកពេញពិភពលោក ដើម្បីស្វែងរកថ្នាំដែលអាចរក្សាព្រះជន្ម បាននៅក្មេងរហូត។ ព្រះអង្គមិនបានសម្រេចបំណងឡើយ ហើយសោយទីវង្គតក្នុងព្រះជន្ម៤៩ព្រះវស្សា ។

ចុះនៅសតវត្សរ៍ទី២១នេះ មហិច្ឆតាររបស់មហាសេដ្ឋីJeff Bezos អាចសម្រេចបំណងជីវិតអមតៈ របស់គាត់បានដែរឬទេ ?លោក Jeff Bezosអាយុ៥៧ឆ្នាំ ជាអ្នកមានបំផុតទី២ ដែលមានលុយ២០០ពាន់លានដុល្លារ។ គឺជាអ្នកមានលើពិភពលោកលំដាប់ទី២ បន្ទាប់ពីលោកElon Musk។ លោកកំពុងតែគិតថាតើអញ មានពេលឯណា នឹងចាយលុយឲ្យអស់ ។

សូម្បីចំណាយទៅលើដំណើរ ទៅកាន់អវកាស និងទិញកាណូតYacht ដែលថ្លៃជាងគេលើពិភពលោក ក៏មិនរង្គោះលុយ របស់គាត់បន្តិចផងនោះ ។ តើធ្វើម៉េចទៅអញ្ចឹង? គាត់បានផ្ដួចផ្ដើមគំនិតមហាសេដ្ឋី មានលុយរាមបានលានដុល្លារដូចគ្នា សញ្ជាតិរុស្ស៊ីកាត់អ៊ីស្រាអែលYuriMilner ដើម្បីរកថ្នាំការពារមិនឲ្យចាស់ ។

សេដ្ឋីរូបនោះបានបោះលុយរាប់សិបលានដុល្លារ ដើម្បីបង្កើតមន្ទីរពិសោធន៍Altos Labs ដោយប្រមូលយកអ្នកប្រាជ្ញ និង អ្នកវិទ្យាសាស្រ្តល្បីៗបំផុត លើពិភពលោក ដើម្បីស្រាវជ្រាវរករូបមន្តមួយ ដើម្បីធ្វើឲ្យមនុស្សនៅក្មេងរហូត ។
ហេស ! ហេ សូមកុំសង្ឃឹមពីជីវិតអមតៈឲ្យសោះអញ្ចឹងរស់នៅបានប៉ុន្មាន ធ្វើតែអំពើរល្អទៅអាអូន ៕

អត្ថបទដែលជាប់ទាក់ទង