ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ម្លៃនៃការអធ្យាស្រ័យ និង យល់ចិត្តគ្នា

68

នេះគឺជាគតិអប់រំមួយដែលមានតម្លៃមិនត្រឹមតែគ្រួសារនោះទេ តែសម្រាប់សង្គមទាំងមូលហើយ ក៏មានតម្លៃសម្រាប់ដែល មានតំណែងជាមេគេទៀតផង ។
នៅក្នុងគ្រួសារមួយក្រោយពេលធ្វើការងារ ហត់អស់មួយថ្ងៃស្ត្រីមេផ្ទះម្នាក់ បានរៀបចំអាហារពេលល្ងាច
គាត់បានដាក់ស៊ុតចៀនខ្លោច មួយចាននៅមុខប្ដីរបស់គាត់… ។

ជាមួយគ្នានេះគាត់បានរង់ចាំមើលថាតើប្ដីរបស់ គាត់រអ៊ូយ៉ាងម៉េចខ្លះដាក់គាត់ដោយសារ តែស៊ុតខ្លោចដែលកើតឡើងដោយអចេតនានេះ?
ប្ដីរបស់គាត់ចាប់ផ្តើមហូបទាំង ញញឹមហើយសួរទៅកូនអំពីកិច្ចការនៅសាលារៀន។ស្រ្តីមេផ្ទះរូបនោះបានសុំទោស ប្ដីរបស់គាត់ពីរឿងចៀនស៊ុតខ្លោចនោះដែរ។ប្ដីរបស់គាត់មិនត្រឹមតែមិនបន្ទោសនោះទេ តែថែមទាំងនិយាយដោយស្រទន់ តបទៅប្រពន្ធដោយការលើកទឹកចិត្តថា ” អូនសម្លាញ់បងចូលចិត្តស៊ុតចៀនខ្លោច”។
ក្រោយពីអាហារពេលល្ងាចហើយ កូនរបស់គាត់ក៏ចូលដេក ស្វាមីរូបនេះ បានមកថើបកូនរបស់គាត់និងនិយាយថារាត្រីសួស្តី ។ ពេលនោះកូនរបស់គាត់បានសួរគាត់ថាតើពុកឯងពិតជាចូលចិត្តស៊ុតចៀនខ្លោចចឹងមែនឬអី? គាត់បានឱបកូនរបស់គាត់ហើយនិយាយថា: “ម្តាយឯងធ្វើការហត់នឿយពេញមួយ ថ្ងៃហើយ គាត់នៅតែខំចំអិន អាហារអោយយើងទៀត ហេតុអីត្រូវបន្ទោសគាត់។
គាត់បន្តថាស៊ុតចៀនខ្លោចមិនធ្វើអោយនរណាឈឺចាប់ទេ ប៉ុន្តែពាក្យសំដីយើងអាច ធ្វើអោយគេឈឺចាប់។កូនឯងត្រូវចេះស្គាល់តម្លៃអ្វីដែលគេ បានធ្វើដើម្បីយើងទោះបីជាវាមិនល្អឥត ខ្ចោះក៏ដោយតែអ្នកធ្វើគេមានបំណង ចង់ធ្វើអោយណាស់ហើយកូន ត្រូវគិតថាលើលោកនេះគ្មាន នរណាមួយល្អគ្រប់ដប់នោះទេ។ ប្រៀបដូចភ្លើងតូចមួយអាចដុតអោយឆេះព្រៃដ៏ធំ ពាក្យមួយម៉ាត់អាចបំផ្លាញ អាពាហ៍ពិពាហ៍អ្នក ផ្ទះរបស់អ្នក គ្រួសារអ្នក និងមិត្តភាព។ខំធ្វើល្អទៅ!!! ៕

អត្ថបទដែលជាប់ទាក់ទង