ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ការគោរព

302

ភ្នំពេញ ៖ តើការគោរពចំពោះមនុស្សម្នាក់ វាជាការបង្ហាញនូវភាពទន់ខ្សោយរបស់ខ្លួនឬ ? ជាការពិតហើយមនុស្សយើងមានចរឹកខុសៗពីគ្នា អញ្ចឹងទើបវាចេះតែសម្បូរ ទៅដោយអ្នកទើសនោះ ។

ការចំអកចំពោះអ្នកដែលគោរពមេកើយរបស់ខ្លួន អ្នកដែលមានវ័យចាស់ជាងខ្លួន វាជាការបង្ហាញនូវឥរិយាបទមួយ ដ៏ថ្លៃថ្នូរសក្តិសមជាកូនខ្មែរ ។ តាមពិតបន្ទាប់ពីឆ្លងកាត់ របបព្រៃផ្សៃខ្មែរក្រហមមកនោះខ្មែរ រងភាគច្រើនបានផ្លាស់អត្តចរឹកអស់តែម្ដង ។

ជាការពិតហើយបើការគោរពរបៀបមនុស្សចរឹកសត្វ ពាក់ស្បែកខ្លាមិនត្រឹមតែបង្ហាញពីភាពទន់ខ្សោយនោះទេតែជាប្រភេទសត្វខ្លាលាក់ក្រចក គោរពពីមុខតាមរបៀបអែបអប តែពីខាងក្រោយខ្នងនិយាយដើមគេឲ្យហុយតែម្ដង ។មនុស្សបែបនេះ គឺជាប្រភេទមនុស្សដែលគ្មានសមត្ថភាព ដែលចូលចិត្តជាន់ពន្លិចអ្នកដទៃដើម្បីផលប្រយោជន៍របស់ខ្លួន ។

ជាប្រភេទមនុស្សដែលមានកលល្បិចអែបអបមេ ហើយលោបើមេដួលវិញអ្ហេះអានេះ មិនបានជួយសោកស្ដាយស្រណោះអ្វីឡើយ គឺវាត្រូវស្រវារអោបមេថ្មី ដោយជាន់ពន្លិចមេចាស់ទៀតផង ។
មេចាស់ដែលអន់ចរឹកគួរតែអញ្ចឹងហើយ ព្រោះកាលពីខ្លួនមានតួនាទី អំណាចមិនចេះប្រើអំណាចឲ្យបានត្រឹមត្រូវទេ បែរជាទៅអោបក្រសោបអាមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ។

អ្ហ៊ី ! និយាយបែបនេះខុសទេដឹង មិនដែលនរណាឆ្អិនក្បាលទៅស៊ីកន្ទុយ ដែលនៅឆៅនោះទេមានតែអាប ឬ ប្រែត នរកទើបស៊ីបានមិនអញ្ចឹងអ្ហេះ ។ សុំបញ្ជាក់បន្តិចទៅចុះអារឿងឆ្អិនក្បាល់ស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយនេះប្រភេទអែបអបហើយចុងក្រោយ លែងអាល្បែងវ័ធកន្ទុយងើយរលាស់ខ្លួនចេញបាត់តែម្ដង ។
ធម្មតាជាមនុស្សដែលទុកចិត្តគ្នា បើអាំងអ្វីមួយដើម្បីបរិភោគនោះគឺត្រូវតែអាំងឲ្យឆ្អិនទាំងក្បាលទាំងកន្ទុយ ទើបបរិភោគទាំងអស់គ្នាតែម្ដង ។

យើងត្រូវដឹងថា”ការគោរពដោយស្មោះត្រង់វាមិនមែនជា ភាពទន់ខ្សោយនោះទេ តែវាជាផ្លែផ្កានៃការអប់រំមួយដ៏ប្រសើរឯណោះទៅវិញទេ “ការគោរពដោយមានលាក់កាំបិត នៅក្រោយខ្នងនោះទើបជាភាពទន់ខ្សោយ និង កំសាក ៕

ទស្សនាវីដេអូខាងក្រោម ៖

https://www.facebook.com/watch/?extid=NS-UNK-UNK-UNK-IOS_GK0T-GK1C&v=292794682661790

 

អត្ថបទដែលជាប់ទាក់ទង