ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ យក្ស និង អូដ្ឋកំពុងតែភ័យហើយ

79

ភ្នំពេញ ៖ ស្រុកខ្មែរពេលនេះកើតមានរឿងកាន់តែចម្លែកហើយ ។ កាលពីមុនអន្ទិតសម រង្ស៊ីជាមួយហ្វូងប្រឆាំងរបស់គេបបួលគ្នាទៅចាក់
ចូចបរទេសឲ្យដាក់ទណ្ឌកម្ម និង កាត់ជំនួយពីខ្មែរ ។

នោះវាជារឿងចាស់តែពេលនេះ លោកតែលេចចេញអារឿងថ្មីមួយទៀត គឺគេបបួលគ្នាស៊ីដើមដំបងយក្ស ។ចំជាចម្លែកមែន ។ថ្ងៃមុន
ទាំងយក្សល្ខោន ទាំងយក្សដែលគេគូរតាមជញ្ជាំងវិហារឡើង ទៅទូលព្រះឥន្រ្ទពីរឿងខ្លាចគ្មានដំបងសម្រាប់ជាអាវុធតទៅទៀតព្រោះពេល
នេះពពួកមនុស្សបបួលគ្នា ស៊ីដំបងរបស់យក្សជ្រលក់អំបិលម្ទេស ឡើងចង់ពាយទៅហើយ ។

ជាមួយគ្នានេះសត្ឋអូដ្ឋដែលសម្បូរ តែនៅទ្វីបអាហ្វ្រិកនោះក៏បារម្ភខ្លាចបន្តិចទៀត ទៅមនុស្សស៊ីដំបងយក្សពាយទៅពពួកសត្វអូដ្ឋ
នឹងជួបគ្រោះទុរ្ភិក្សជាមិនខានឡើយ។ តាមពិតព្រះឥន្ទ្របានមើលពាក្យបណ្ដឹងរបស់យក្ស និងសត្វអូដ្ឋហើយតែព្រះឥន្ទ្រ បានត្រឹមតែដកដង្ហើមធំប៉ុណ្ណោះ ព្រោះមិនដឹងជាដោះស្រាយយ៉ាងណាទេ ។

ព្រះឥន្ទ្របានត្រឹមតែនិយាយថាឃើញក្នុងតិកតុក មានអាខ្លះស៊ីស្វាយជ្រលក់អាចម៍គោ អាខ្លះស៊ីឃ្លោកជ្រលក់អំបិលម្ទេសមើលយូរ
ទៅពួកហ្នុងដូចជាមិនមែនមនុស្សយ៉ាងម៉េចទេ ។ តែវាឆ្ងល់ត្រង់ថាពួកគេមានរូបរាងដូចមនុស្ស ចេះនិយាយភាសាមនុស្សតើហេតុអ្វីក៏ស៊ីអា
ក្រក់ម្លះវ៉ី ។

គិតយូរៗទៅបើអារបស់ហ្នឹងស៊ីបានមែនអ្ហេះម្ល៉េះ កាលពីជំនាន់ប៉ុល ពតខ្មែរមិនដាច់ពោះងាប់ ពាយបែបនេះទេច្បាស់ជាស៊ីដំបង
យក្សគ្រាន់កំដរព្រូនកុំឲ្យរញ៉េរញ៉ៃក្នុងពោះដែរ ។ អាណិតតែយក្សទេវរៗ ដាច់អាជីពដោយសារតែគ្មានដំបង សម្រាប់សម្ដែងល្ខោន ឯសត្វអូដ្ឋ
បន្តិចទៀតមាន តែស៊ីខ្សាច់វាលខ្សាច់សាហារ៉ាហ្នឹងហើយ ៕

អត្ថបទដែលជាប់ទាក់ទង