ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខន្ដី

113

ភ្នំពេញ ៖មនុស្សដែលកើតមកហើយត្រូវតែមានខន្ដីបើខ្វះខន្ដីអ្វីៗ វាងាយនឹងជួបបរាជ័យណាស់ ។ ឧទាហរណ៍ព្រះឥន្ទ្រដែលមានប្រពន្ធចំនួន
២កោដិកន្លះនោះនាង ដែលជាប្រពន្ធពៅគេដែលព្រះឥន្ទ្រពេញចិត្តជាងគេ ។

ក្នុងប្រពន្ធម្នាក់ព្រះឥន្ទ្រអាចសេពសន្ថវៈបានតែមួយដងគត់ សម្រាប់នាងពៅព្រះឥន្ទ្រចង់រួមសេពសន្ថវៈ ដល់ទៅ២ដងតែពេលនោះ
ត្រូវទេវបុត្រស្រែកឃាត់ថាមិនអាចទេព្រះឥន្ទ្រ បើហ៊ានតែបំពានច្បាប់ស្ថានលើព្ករះឥន្ទ្រនឹងត្រូវសោយទិវង្គតភ្លាមហើយ ។ដោយសារតែឮ
សម្លេងស្រែកឃាត់របស់ទេវបុត្រនេះ ហើយធ្វើឲ្យព្រះឥន្ទ្រភ័យឡើងមុខខៀវ ។

តិចលោថានាយខ្ញុំកុហកទៅចុះបើមិនជឿទេសូមទៅមើលរូបព្រះឥន្ទ្រ ដែលគេគូរនៅតាមព្រះវិហារមើលព្រះឥន្ទ្រអង្គណាក៏មានមុខ
ខៀវដែរដោយសារស្ដាយជាមួយកំណាន់ចិត្តពៅ និង ភ័យចំពោះការស្រែកឃាត់របស់ទេវបុត្រ ។សុំទោសចំពោះទេវបុត្រក៏មិនណយដែរនៅ
ឯស្ថានលើមានប្រពន្ធរហូតដល់ទៅ ២.០០០នាក់ឯណោះ ។

នេះមកពីព្រះឥន្ទ្រខ្វះភាពអត់ធ្មត់។ សម្រាប់សង្គមមនុស្សទូទៅវិញ អ្នកខ្លះគេធុញទ្រាន់នឹងរាត្រីកាល ហាក់ដូចជាយឺនយូរណាស់តែ កុំភ្លេចថាអ្វីៗវាយូរ សម្រាប់អ្នករង់ចាំតែថ្ងៃរះគង់តែនឹងមកដល់ យើងមិនត្រូវអស់សង្ឃឹមទ្បើយតែត្រូវតស៊ូក្រាញននៀល។
យើងក៏មិនត្រូវប្រញាប់ប្រញាល់ដែរ អ្វីដែលជារបស់យើងដល់ពេលវេលាគង់តែនឹងមកដល់។ យើងគ្រាន់តែត្រូវចេះអត់ធ្មត់(ខន្តី)និងមានទំនុកចិត្តលើខ្លួនឯងព្រោះអ្វីៗ គ្រប់យ៉ាងនឹងបានល្អប្រសើរ ខណៈពេលវេលាបានមកដល់ហើយ។ ជីវិតបានបង្រៀនអោយខ្ញុំដឹងថា
បញ្ហាវាគ្រាន់តែជារឿងបណ្តោះអាសន្នទេ។
ព្រះឥន្ទ្របរាជ័យរហូតមុខក្លាយជាខៀវ ដោយសារតែខ្វះខន្ដីបែបនេះគេហៅថាបំផ្លាញ អនាគតខ្លួនឯងដោយខ្លួនឯង ។ព្រះឥន្ទ្រមាន
អំណាចខ្លាំងណាស់ អាចធ្វើវិសោធនកម្មច្បាប់ស្ថានលើបានទេតើ ៕

អត្ថបទដែលជាប់ទាក់ទង