ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ឡានពេទ្យជិះហ្វ្រ៊ីហើយអាហារក៏ហ្វ្រ៊ីដែរ

175

ភ្នំពេញ ៖ ពីមុនអ្ហេស បើចង់ជិះឡានពេទ្យ ឬ អាសាមុយទាល់តែទូរស័ព្ទទៅហៅហើយត្រូវបង់លុយទៅតាមមនោសញ្ចេតនា ឬ ក៏ទៅតាមកំណត់របស់ក្រុមឡានពេទ្យ ។
ពីមុនឈឺចង់ដាច់ខ្យល់ស្លាប់ទៅហើយនោះឡានពេទ្យនៅតថ្លៃគ្នានៅឡើយទេគឺគ្មាននោសញ្ចេតនាឡើយហើយបើមិនត្រូវថ្លៃឡានច្បាស់ជាត្រឡប់ទៅវិញចំពោះអ្នកជម្ងឺមានតែដឹករ៉ឺម៉ក ហើយបើអ្នកធូរធារគឺដឹកឡានផ្ទាល់ខ្លួន ។

លោតែឈឺបែបធ្ងន់ធ្ងររ៉ឺម៉កមិនដឹកឲ្យទៀតព្រោះខ្លាចស្លាប់លើរ៉ឺម៉ក ។
តែមកដល់យុគសម័យកូវីដ១៩យើងនេះអ្ហេះលែងបារម្ភពីរឿងឡានពេទ្យទៀតហើយ។បើនរណាសង្ស័យថាមានកូវីដឡានបើកស៊ីរ៉ែនទយមកយកដល់ផ្ទះ ឬ ការិយាល័យធ្វើការរបស់ខ្លួន ។ មិនតែប៉ុណ្ណោះពេលយកទៅដល់កន្លែងព្យាបាលនៅមានអាហារហ្វ្រ៊ី ថ្លៃព្យាបាលក៏ហ្វ្រ៊ី ថ្នាំពេទ្យក៏ហ្វ្រ៊ី អ្ហូស ! ឡូយអស់ទាស់ ។

១៤ថ្ងៃដេកស៊ី លុះស៊ីហើយដេកវិញ មួយថ្ងៃអាហារ៣ពេលម្ហូបល្មមទទួលយកបានមិនតែប៉ុណ្ណោះគ្រូពេទ្យយកចិត្តទុកដាក់ទៀតផង។ គ្មានអ្វីលំបាកទេ លំបាកតែពេទ្យប៉ុណ្ណោះដែលគ្មានពេលសម្រាកហើប្រឈមជាមួយនឹងការឆ្លងទៅទៀ តហេស ! ហេស ! ចំជាយុគសម័យធ្វើឲ្យមនុស្សមានសេចក្ដីសុខមែន ។
ចំពោះអ្នកដឹកនាំប្រទេសវិញគិតឡើងវេទនាខួរហើយ នេះនៅមិនទាន់និយាយដល់ពួកអាចាំតែយកជើងរាទឹក ហើយបើមានឧិកាសវាចេះឆ្លៀតវាយប្រហាររដ្ឋាភិបាលទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង