ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្តីប្រពន្ធនៅអេស្ប៉ាញ បន្លំលួចបានស្រាថ្លៃ១ដប 407,000$

126

អេស្ប៉ាញ ៖

នៅស្រុកអេស្ប៉ាញ កាលពីថ្ងៃទី២៧តុលាកន្លងមកនេះ មានចោរពីរនាក់ប្តីប្រពន្ធ តែងខ្លួនស្អាតបាតនិងចាយលុយធីបច្រើនៗ ចូលស្នាក់នៅសណ្ឋា គារប្រណិតមួយកន្លែង ដែលទីនោះមានឃ្លាំងរក្សាទុកស្រាថ្លៃប្រមាណ​40,000ដប។
ពេលហូបអាហារល្ងាច គាត់បានកំម្មង់ម្ហូបថែមហើយថែមទៀត និងវៃស្និទ្ធស្នាលជាមួយបុគ្គលឹកសណ្ឋាគារ លុះពេលភ្លេចខ្លួន បុរសជាប្តីក៏បន្លំ ចូលកន្លែងរក្សាទុកស្រាថ្លៃៗនោះ រួចលួចយកស្រា។
ព្រលឹមឡើងថ្ងៃពុធ(២៧តុលា) ចោរប្តីប្រពន្ធនោះគិតលុយថ្លៃអូតែលនិងសុីចុក ដោយប្រើក្រេឌីតកាតរួចចេញទៅ ជាមួយស្បោងមួយធំពេញដោយស្រា។
ម្ចាស់សណ្ឋាគារនិយាយថាចោរនេះលួចស្រាអស់៤៥ដប ក្នុងមានស្រាបុរាណអាយុ215ឆ្នាំChateau d’Yquem​1806 តម្លៃមួយដប350,000 euros ($407,000)និងស្រាសតវត្សទី19 Romanée-Conti ។

គិតមើលថាតើចោរនោះ លួចស្រាថ្លៃនោះយកទៅណា?

អត្ថបទដែលជាប់ទាក់ទង