ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មនុស្ស គឺខ្លាំងជាងសត្វអញ្ចឹងហើយ

110

ភ្នំពេញ ៖ និយាយលេងសើចបន្តិចទៅចុះ តែជាការនិយាយដោយមានភាពឡូស៊ីកនោះ គឺការនិទានពីបុរសម្នាក់ដែលគាត់បញ្ចេញនូវកាយវិការចម្លែក ហើយសូម្បីតែស្ដេចសត្វនៅក្នុងព្រៃ ក៏រត់ដោយសារតែភ័យខ្លាចគាត់ដែរ ។

បុរសម្មាក់នោះមិនដឹងគាត់ជួបឧបទ្ទវហេតុអ្វីទេ ស្រាប់តែគាត់ដើរស្រាតនៅក្នុងព្រៃដ៏ធំមួយ។
ពេលដែលពពួកសត្វព្រៃបានឃើញគាត់ ក៏៏នាំគ្នារត់ព្រោងព្រាត។

ពេលនោះសេះបង្កង់ក៏សួរទៅសត្វតោថា :”សូម្បីអ្នកឯងជាស្តេចម្រឹគនៅក្នុងព្រៃក៏រត់ដែរ?”។ សត្វតោក៏ឆ្លើយតបវិញថា :”សម្លាញ់ហ្អាកុំលេងសើចណាសត្វនេះមិនមែនធម្មតាទេ មើលតែកន្ទុយវានៅខាងមុខដឹងហើយអម្បូរយើង សុទ្ធតែមានកន្ទុយដុះនៅខាងក្រោយដូចៗគ្នា មានតែសត្វមួយប្រភេទនេះទេដែលមានកន្ទុយដុះពីខាងមុខ។ នៅមិនបានទេសម្លាញ់មានតែនាំគ្នារត់ទៅ ដើម្បីរក្សាជីវិតឲ្យបានគង់វង្សតទៅទៀត”៕

អត្ថបទដែលជាប់ទាក់ទង