ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈកម្មាធិការ ធ្វើសេចក្តីប្រកាសASEP11 ឯកភាពលើឯកសារជាឯកច្ឆន្ទ

132

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការព្រាងសេចក្តីប្រកាសរបស់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសមាជិកសភា២៥ប្រទេសបានចូលរួម។

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសេចក្តីប្រកាសASEP11 ដែលឈរលើគោលការណ៍សាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងពង្រឹងយន្តការសភា ក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋស្របតាមមូលបទ (ASEP11) “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។

នៅក្នុងកិច្ចប្រជុំមានគណៈប្រតិភូសភាបណ្តាប្រទេសមួយចំនួន បានចូលរួមផ្លាស់ប្តូរយោបល់ និងធ្វើការបន្ថែមខ្លឹមសារលើសេចក្តីព្រាង សេចក្តីប្រកាសASEP11 ដែលជាចុងក្រោយនៃកិច្ចប្រជុំបានអនុម័ត ដែលត្រូវរាយការណ៍សេចក្តីព្រាងសេចក្តីប្រកាសរួមនេះ ជូនកិច្ចប្រជុំពេញអង្គលើកទី២ នៃកិច្ចប្រជុំ ASEP11 ដើម្បីអនុម័តសេចក្តីព្រាងសេចក្តីប្រកាសនេះ នាពេលបន្តិចទៀត។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅដល់គណៈប្រតិភូទំាងអស់ដែលបានចូលរួមប្រជុំនិងបានផ្លាស់ប្តូរទស្សនៈយោបល់ដើម្បីសម្រេចបានសេចក្តីប្រកាសនេះ ដើម្បីជាផលប្រយោជន៍ក្នុងការលើកកម្ពស់សេចក្តីសុខ សេដ្ឋកិច្ចពលរដ្ឋនៅក្នុងទ្វីបទំាងពីរប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង