អភិបាលរាជធានីភ្នំពេញ ជម្រុញផ្សព្វផ្សាយស្ពតណែនាំជំងឺកូវីដ១៩ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ដែលនឹងកំពុងសប្បាយរីករាយ ក្នុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ភ្នំពេញ ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានការជួបជុំគ្នា ឬធ្វើដំណើរតាមទីជិតឆ្ងាយ ពិសេសរាជធានីភ្នំពេញផ្ទាល់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជម្រុញផ្សព្វផ្សាយឱ្យបានផុសផុលអំពីស្ពតណែនាំជំងឺកូវីដ១៩ ក្នុងន័យក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ដែលនឹងកំពុងសប្បាយរីករាយ ក្នុងថ្ងៃបុណ្យ កុំឱ្យមានការធ្វេសប្រហែស ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី បានថ្លែងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានការជួបជុំគ្នា ឬធ្វើដំណើរតាមទីជិតឆ្ងាយ ពិសេសរាជធានីភ្នំពេញផ្ទាល់។
លោកបានបន្តថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈពេលមានការបើកទូលាយវិស័យបន្ថែមទៀត រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម តាមប្រសាសន៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សូមស្នើឲ្យជួយជម្រុញផ្សព្វផ្សាយឱ្យបានផុសផុលអំពីស្ពតណែនាំជំងឺកូវីដ១៩ តាមរយៈស្ថាប័នរៀងៗខ្លួន ក៏ដូចជាតាមហ្វេសប៊ុក ក្នុងន័យក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ដែលនឹងកំពុងសប្បាយរីករាយ ក្នុងថ្ងៃបុណ្យ កុំឱ្យមានការធ្វេសប្រហែស ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ៕