ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំជាមួយខណ្ឌ៤និងស្ថាប័ន ពាក់ព័ន្ធត្រៀមលក្ខណៈប្រមូលសំរាម ក្នុងអំឡុងពេលឈប់សំរាកនៃពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ថ្ងៃទី១៨-១៩-២០

275

 

ភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ រៀបចំកិច្ចប្រជុំ (តាមប្រព័ន្ធវីដេអូ Zoom)ក្រោមអធិតីភាពលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមួយរដ្ឋបាលខណ្ឌចំនួន៤ គឺខណ្ឌដូនពេញ ចំការមន ឫស្សីកែវ និងជ្រោយចង្វារ មន្ទីជំនាញចំនួន២ គឺមន្ទីរបរិស្ថាន និងមន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ ស្តីពីការត្រៀមលក្ខណៈប្រមូលសំរាម ក្នុងអំឡុងពេលឈប់សំរាកនៃពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង