ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយមនុស្សធម៏ ចែកជូនដល់គ្រួសារ ងាយរងគ្រោះ ៦០គ្រួសារ នៅស្រុកកំពង់ រោទិ៍ ខេត្តស្វាយរៀង

406

 

ស្វាយរៀង : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះ រួមមាន ៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយជំងឺអេសដ៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងអ្នកទីទ័លក្រ សរុបចំនួន ៦០គ្រួសារ មកពី ១០ឃុំ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
លោកស្រីក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកស្រីបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការ ពារ ៣កុំ ។

អំណោយដែលបានផ្តល់ជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០ គ.ក្រ មី ១កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលជ័របត់ ១ ឃីត (មុង ភួយ សារ៉ុង ក្រម៉ា) និងថវិកាធ្វើដំណើរ ៥ម៉ឺនរៀល និងបានប្រគេននូវទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តរោទិ៍ ផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង