ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ថ្លែងកោតសរសើរ ដល់កម្លាំងសណ្ដាប់ធ្នាប់ ប្រជាការពារខណ្ឌបំពេញការងារបានល្អ..!

80

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានជួបសំណេះសំណាល សួរសុខទុក្ខជាមួយកម្លាំងសណ្ដាប់ធ្នាប់ប្រជាការពារខណ្ឌចំការមន និងដាក់ផែនការក្នុងការ ការពារដោយរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈនាអំឡុង ពេលនៃថ្ងៃឈប់សម្រាកការងារក្នុងពិធីបុណ្យអុំទូក«ង» .បណ្ដែតប្រទីប និង សំពះព្រះខែ . អកអំបុក នាឆ្នាំ២០២១នេះហើយក្នុងឱកាសនោះ លោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏បានជួយឧបត្ថម្ភនូវគ្រឿងបរិភោគ និង ថវិកាមួយចំនួនក្នុងឱកាសនោះផងដែរ។

មានមតិសំណេះសំណាលយ៉ាងក្បោះក្បាយក្នុងឱកាសនោះ លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដោយថ្លែងកោតសរសើរមិនដាច់ពីមាត់ទៅដល់កម្លាំងសណ្ដាប់ធ្នាប់ប្រជាការពារខណ្ឌចំការមនទាំងអស់ដែលបានខិតខំបំពេញការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនតាមការណែនាំនិងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមននៅពេលចុះបំពេញការងារក្នុងមូលដ្ឋានបានល្អប្រសើរដោយមិនគិតពីការនឿយហត់ពោលគឺមានទឹកចិត្តសប្បាយរីករាយក្នុងការងារមិនថាយប់ឬថ្ងៃឬថ្ងៃសៅរ៍ ,ថ្ងៃអាទិត្យឡើយដោយនៅក្រោមកម្ដៅថ្ងៃ, ភ្លៀង ,ខ្យល់ជាដើម។ល។

ដូចនេះសូមកម្លាំងប្រជាការពារខណ្ឌបន្តវប្បធម៌នៃកិច្ចការងារនេះបន្តទៀតគឺដើម្បីមុខមាត់កិត្តិយសខណ្ឌចំការមន នៃរាជធានីភ្នំពេញនិងបម្រើបងប្អូនប្រជាជនក្នុងមូលដ្ឋានអោយអស់ពីបេះដួងទាំងបងប្អូនកម្លាំងប្រជាការពារខណ្ឌ និង កម្លាំងរដ្ឋបាលខណ្ឌពោលគឺសប្បាយរីករាយនិងការងារបម្រើប្រជាជនក្នុងមូលដ្ឋានខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង