ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ៖ លទ្ធផលជោគជ័យ១០០% ក្នុងកិច្ចប្រតិបត្តិការចាប់ ឃាត់ខ្លួនទណ្ឌិតទាំង៧នាក់ បានមកវិញ គឺកងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋល្អដែល បានសហការគ្នាយ៉ាងស្អិតរមួត

72

ស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញរបាយការណ៍ពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនបានមកវិញនូវទណ្ឌិតដែលបានលួចរត់គេចចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

លោកបន្តថា ដោយមានការណែនាំពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលដោយ ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ទើបនៅថ្ងៃនេះគឺទទួលបានលទ្ធផលជោគជ័យ១០០% ក្នុងកិច្ចប្រតិបត្តិការចាប់ឃាត់ខ្លួនទណ្ឌិតទាំង៧នាក់បានមកវិញ គឺកងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋល្អដែលបានសហការគ្នាយ៉ាងស្អិតរមួត។

បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរព លទ្ធផលជោគជ័យនៃកិច្ចប្រតិបត្តិការនេះគឺសម្រេចបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយសហការ និងផ្តល់ព័ត៌មានជូនសមត្ថកិច្ចរហូតឈានដល់ការចាប់ឃាត់ខ្លួនបានមកវិញនូវទណ្ឌិតទាំងនេះ នេះគឺជាការបង្ហាញអោយឃើញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង