ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ផឹកទឹកដោះគោ និង ស្រានរណាខ្លាំងជាង ?

81

ភ្នំពេញ ៖ នរណាថាផឹកទឹកដោះគោប៉ូវកម្លាំង។ បើខ្ញុំវិញនឹងឲ្យផេះកណ្ដាលចង្រ្កានឯណោះព្រោះផឹកទឹកដោះគោស្រួលមិនស្រួលកើតជម្ងឺ
ទឹក នោមផ្អែមផងក៏មិនដឹង ។
មានតែអ្នកអ្នកដែលធ្លាប់ស្ពាយដាវដើរកាត់ពិភពគុនដូចខ្ញុំទេដែលដឹងច្បាស់នោះ ។

មើលតែរឿងអ្នកគុននិយមចិនទៅដឹងហើយ
អ្នកកំពូលពិភពគុនជួបគ្នាគេម្នាក់ៗសុទ្ធតែអួតក្អេងក្អាងថា ជួបមិត្តចាស់បែបនេះផឹកមួយពាន់ប៉ាន់ក៏មិនស្រវឹងដែរ ហេស ! ហេ ។មិនត្រឹមតែ
ប៉ុណ្ណឹងទេគេថែមទាំងនិយាយទៀតថា នៅខាងក្រោយតំណាក់ស្រីស្អាតមានសុទ្ធតែផ្នូរអ្នកក្លាហានតែ នៅក្រោយតំណាក់អ្នកក្លាហានវិញ
មានសុទ្ធតែដបស្រា និង កំប៉ុងស្រាបៀរ ។

ចុះក្នុងយុគសម័យកុំព្យូទ័រយើងនេះវីញតើគេក្លែមសំដែបែបណាដែរ ? សម្រាប់អ្នកមិនចេះគ្រឿងស្រវឹងគេនឹងជ្រើសរើសយកទឹក
ដោះគោ ឬ ទឹកផ្អែមដទៃទៀតហើយ ។
ចំបពោះអ្នកចេះផឹកគ្រឿងស្រវឹងគេនឹងចំអកឲ្យវិញថាអ្នកអាចផឹកទឹកដោះគោ៥កែវហើយសាករុញជញ្ជាំងចេញមើល។អ្នករុញមិនរួចទេភ្នាល់ដាក់ស្អីក៏ហ៊ានដែរ។តាមពិតគឺរុញមិនរួចមែន ។
តែឥឡូវមកសាកផឹកស្រា៥កែវម្តងមើលជញ្ជាំងវាចេះដើរចេញខ្លួនវាព្រោះខ្លាចអំណាចអ្នកស្រវឹង។

ស្មានតែអ្នកផឹកទឹកដោះគោ
ហ៊ានបើកឡានបុកខឿនចែកផ្លូវ ឬ បុកបង្កោលភ្លើង ឬស្លាកសញ្ញាចរាចរអ្ហី ? ស្មានតែក្រុមអ្នកផឹកទឹកដោះគោក្លាហារហូតហ៊ានបើកឡានក្នុង
ល្បឿនជាង១០០គីឡូម៉ែត្រក្នុងមួយម៉ាងអ្ហី ?ពិតជាមិនហ៊ានទេ ។បើដូច្នេះសូមបញ្ឈប់ការផឹកទឹកដោះគោហើយវិលមកកាន់ដបស្រាវិញទៅ
ទើបខ្លាំងជាង ៕

អត្ថបទដែលជាប់ទាក់ទង