ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ វិធីដ៏មានប្រសិទ្ធិភាព

83

ភ្នំពេញ ៖ ប្រសិនបើអ្នកចូលទៅស្រស់ស្រូបអាហារ នៅក្នុងហាងមួយដែលមានមនុស្សអង្គុយពេញ ដោយគ្មានកៅអីសម្រាប់អ្នកនោះ តើអ្នគួរតែធ្វើបែបណាទើបបានទទួលកន្លែងអង្គុយ ?
ខ្ញុំធ្លាប់ប្រើវិធីមួយមានប្រសិទ្ធិភាពណាស់ដែកនេះ ជាវិធីដែលខ្ញុំធ្វើហើយគឺមានកៅអី សម្រាប់អង្គុយតែម្ដងគ្រាន់តែរង់ចាំគេសម្អាត
មួយខណៈប៉ុណ្ណោះ ។

ថ្ងៃមួយខ្ញុំបានទៅកាន់ភោជនីយដ្ឋានដ៏ល្បីមួយតែមាន មនុស្សអង្គុយពេញអស់រកកន្លែងទំនេរមួយគ្មាន។ខ្ញុំក៏បានយកទូរសព្ទ័ខ្ញុំមកដាក់ផ្ទាប់ និងត្រចៀកហើយនិយាយខ្លាំងៗថា:” បងឯងមកអោយលឿនឆាប់ទ្បើង នាងកំពុងនាំប្រុសណាផ្សេង មកហូបអីនៅទីនេះនែ”។
គ្រាន់តែឮប៉ុណ្ណឹង ប្រុសស្រី៥គូនាំគ្នាអោយគេគិតលុយ ហើយចេញទៅវិញយ៉ាងប្រញាប់ ដែលក្នុងនោះក៏មានអ្នកដែលមិនទាន់បាន
ហៅអាហារមកបរិភោគផងទេ ។ហេស ! ហេ ! បើមិនជឿទេសាកមើលទៅ ៕

អត្ថបទដែលជាប់ទាក់ទង