ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គីនិតឡឺកឺ ៖ ហានីភ័យ ដែលកើតឡើងដោយសារលុយ

68

ភ្នំពេញ ៖ ក្នុងគ្រួសារមួយស្រ្តីជាប្រពន្ធក្រោយពី ងូតទឹករួចហើយ ប្តីក៏ចូលបន្ទប់ទឹក តាមក្រោយខណៈនោះ ស្រាប់តែឮសូរកណ្តឹងរោទ៍ ប្រពន្ធក៏ប្រញាប់រុំខ្លួននិងកន្សែងហើយចុះមកខាងក្រោម។
ពេលដែលនាងបើកទ្វារក៏ប្រទះឃើញលោកលី ដែលនៅផ្ទះជិតខាង ដែលជាអ្នកចុចកណ្ដឹង។ នាងមិនទាន់បានសួរអីផង លោកលី ក៏និយាយថា:” បើនាងហ៊ានដោះកន្សែងចេញ ខ្ញុំអោយនាង៨០០ដុល្លារ”។

នាងក៏គិតថាដូចជាមិនខាតបង់ អ្វីទេបើគ្រាន់តែទម្លាក់កន្សែង ចុះឲ្យលោកកុយមើលមួយភ្លែត បានទទួលលុយ ៨០០ដុល្លារហើយនោះ។

រំពេចនោះនាងក៏ទម្លាក់កន្សែងចុះហើយ ឈរអាក្រាតកាយ នៅមុខលោកលីមួយភ្លែត។
ភ្លាមៗនោះលោកលីក៏ហុចលុយ ៨០០ដុល្លារអោយនាង ហើយក៏ដើរចេញទៅផ្ទះគាត់វិញធ្វើព្រងើយ។នាងជាប្រពន្ធបន្ទាប់ពីបាន ទទួលលុយចំនួន៨០០ដុល្លារហើយ ក៏រើសយកកន្សែងមករុំខ្លួនវិញ ហើយទ្បើងទៅលើ។

ប្ដីរបស់ស្រ្តីរូបនោះបន្ទាប់ពីចេញពីបន្ទប់ទឹកមកវិញ ក៏សួរប្រពន្ធថានរណាគេមករកអី?”ប្រពន្ធក៏ប្រាប់ប្តីថា:”គឺលោកលីនៅជិតខាងយើងនេះឯង”។ ប្តីក៏សួរថា:” ចុះគាត់មានយកលុយ ៨០០ដុល្លារមកសងបងដែរទេ?”
នាងជាប្រពន្ធ បន្ទាប់ពីស្រឡាំងកាំងមួយខណៈ ក៏ខំសម្រួលទឹកមុខដូចធម្មតា ព្រមទាំងនិយាយដូចគ្មានរឿង អ្វីកើតមានឡើងចំពោះ ខ្លួននាងថា”នេះលុយគាត់យកមកសងហើយតើបង “
គតិរបស់រឿងនេះអ្នកគួរតែប្រាប់រឿងលុយកាក់ និងហានិភ័យដល់អ្នកពាក់ពន្ធ័ជាមួយ អោយបានទាន់ពេលបើមិនចង់ អោយមានរឿងអាស្រូវ ដូចនាងជាប្រពន្ធខាងលើនេះទេ៕

អត្ថបទដែលជាប់ទាក់ទង