ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ «ចំណេះ ជិះកឯង»

126

ភ្នំពេញ ៖ អ្នកជំនួញម្នាក់និយាយទៅកាន់បុគ្គលិករបស់ខ្លួនថាៈ «ខ្ញុំចង់អោយអ្នកសាងសង់ផ្ទះមួយ អោយខ្ញុំនេះគឺប្លង់ខ្ញុំចង់អោយអ្នកធ្វើតាមប្លង់នេះ កុំអោយខ្វះកន្លែងណាមួយអោយសោះ»។
បុគ្គលិកនោះពិនិត្យមើល ប្លង់ហើយចិត្តរបស់គាត់មិនស្រណុកសោះ ព្រោះអីគាត់នៅសល់ពេលតែ៣ខែទៀត ត្រូវចូលនិវត្តន៍ហើយ រួចការងារនឹងត្រូវចំណាយពេល យ៉ាងហោចណាស់ក៏៦ខែដែរ។

ប៉ុន្តែបំណាច់ចៅហ្វាយប្រើទៅហើយគាត់នឹងខិតខំអោយ អស់សមត្ថភាពហើយក៏សង្ឃឹមថាអាចកេងកឹប បានសល់លុយខ្លះដែរមុនពេលខ្លួនចូលរ៉ឺត្រែត។
គាត់ចាប់ផ្ដើមធ្វើតាមរបៀបឲ្យរួចតែពីដៃពីជើង។សរសរផ្ទះគាត់ធ្វើដោយខ្ជីខ្ជារកន្លែងផ្សេងៗទៀត គាត់ប្រើប្រាស់សម្ភារៈថោកល្មមៗយកមក សង់ផ្ទះធ្វើយ៉ាងណាអាចបន្លំភ្នែក អោយតែមើលទៅឃើញថាបានហើយ។ អ្វីដែលមិនទាន់រួចក៏ទុកចោលនៅចឹងទៅដើម្បីឆាប់ហើយ។
ក្រោយពេលដែលការសាងសង់បាន បញ្ចប់ហើយម្ចាស់ផ្ទះ(ចៅហ្វាយនាយ)ក៏មកដល់ហើយសម្លឹងមើលទៅផ្ទះ បន្ទាប់មកក៏ដើរទៅជិតបុគ្គលិករបស់ខ្លួនរូបនោះព្រមទាំង និយាយថាៈ«ណេះយកសោនេះទៅ នេះជាអំណោយដល់អ្នកដែលបាន ធ្វើការជាមួយខ្ញុំតាំងពីយូរមកហើយនោះ ហើយផ្ទះនេះជារបស់អ្នកហើយ»។តើលោកអ្នកដឹងថាបុគ្គលិករូបនោះគាត់ មានអារម្មណ៍យ៉ាងណាពេល ឮពាក្យនេះ?គឺគាត់សាបព្រោះអ្វី គាត់បានទទួលផលហ្នឹង។

គតិនៃរឿងនេះ៖ពេលអ្នកធ្វើអ្វីក៏ដោយត្រូវធ្វើដោយក្តីស្រទ្បាញ់ កុំបំផ្លាញគេត្រូវធ្វើជាគំរូល្អ។អ្នកធ្វើល្អប៉ុណ្ណា អ្នកទទួលផលមកវិញប៉ុណ្ណឹង។ សមដូចពាក្យខ្មែរមួយឃ្លាបានពើលថា” កម្មផលគឺធ្វើអ្វីបាន ទទួលហ្នឹងមកវិញ“ ៕

អត្ថបទដែលជាប់ទាក់ទង