ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់បុរសម្នាក់ ពីបទកាន់កាប់អាវុធខុសច្បាប់

72

 

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនពីបទកាន់កាប់អាវុធ (កាំភ្លើងខ្លី) ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួលលេខ៤C ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួលខាងលើ(មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។

ចំពោះសម្ភារដកហូតរួមមាន៖
១-កាំភ្លើងខ្លី១ដើមម៉ាកP08 បង់១គ្មានគ្រាប់ លេខ៥១៩២
២-ដំបងដែក១ដើមប្រវែង០,5m
៣-ទូរស័ព្ទ១គ្រឿងម៉ាកOPPOពណ៌
ខៀវ ប្រើសុីមលេខ០៩៦ ៥៧៩ ៣៦៣៥
៤-កាបូបស្ពាយ១ ពណ៌កាហ្វេ
៥-ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ2GK-7960។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ពេលកម្លាំងសមត្ថកិច្ចយើងកំពុងល្បាតក៏បានជួបជនសង្ស័យខាងលើហើយបានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជននោះបានជិះម៉ូតូគេចរត់គេច។

បន្ទាប់មកកម្លាំងយើងក៏ដេញតាមពីក្រោយរហូតដល់ឃាត់ខ្លួនបាននៅចំណុចម្តុំវត្តទួល ក្រុម១៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ដោយមានការសង្ស័យលើជននោះនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងសម ឫទ្ធីវាសនាផង កម្លាំងសមត្ថកិច្ចបានទៅត្រួតពិនិត្យបន្ទប់ជួលក៏រកឃើញកាំភ្លើងខ្លីនិងវត្ថុតាងខាងលើ។
បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌឫស្សីកែវកំពុងធ្វើការស្រាវជ្រាវរកបទល្មើសផ្សេងទៀតដើម្បីដាក់បន្ទុកនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង