ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACUចាប់ខ្លួនលោក ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ ករណីរំលោភព្រៃលិចទឹកតំបន់៣

33

 

កំពង់ឆ្នាំង ÷ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរ ពាក់ពន្ធនិងករណីរំលោភព្រៃលិចទឹកតំបន់៣ ។

លោក អៀរ ប៊ុនធឿន អ្នកនាំពាក្យនៃស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា លោក ស៊ុ សុជាតិ ស្នងការរងនិងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពិតជាបានចាប់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១នេះ ពិតប្រាកដមែន រួចបញ្ជូនទៅសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ ( ACU) ពាក់ព័ន្ធទៅនឹងការរំលោភបំពាន យកដីព្រៃលិចទឹកមុខធ្វើជាកម្មសិទ្ធិ៕

អត្ថបទដែលជាប់ទាក់ទង