ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឈៀង យ៉ាណារ៉ា និងឯកអគ្គ​រដ្ឋ​ទូតអាមេរិក ​ពិភាក្សា​លើ​អាទិភាព​ការងារ​ នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេ្វភាគី

47

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Patrick W. Murphy ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

គោល​បំណង​ចម្បង​នៃ​ជំនួប​នេះ​គឺ ដើម្បី​សម្តែង​ការ​គួរ​សម និង​ធ្វើការ​ណែនាំ​សមាស​ភាព​ប្រធាន​បេសកកម្ម​ថ្មីនៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី កិច្ច​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ព្រម​ទាំង​ពិភាក្សា​លើ​អាទិភាព​ការងារ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេ្វភាគី ក៏​ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​ប្រធាន​បទ​ពាក់ព័ន្ធ​ផ្សេង​ទៀត។

 

អត្ថបទដែលជាប់ទាក់ទង