ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​បែក​ថ្នាំ​ញៀន​ ​លួច​បើក​រថយន្តរត់គេច ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួន​ ក្រោយពេលម្ចាស់​រថយន្ត​ចត​ភ្លេច​ដក​សោរ​

145

​បាត់ដំបង​៖​ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​ (​រថយន្ត​)​ ០១​ករណី​ នៅ​ថ្ងៃ​១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​៤០​នាទី​ ត្រង់​ចំណុច​ភូមិ​ពុកឆ្មា​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ អឿ​ន​ សា​រិ​ត​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​ធ្វើការ​សាកសួរ​ ។​ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​រថយន្ត​ ០១​គ្រឿង​ ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ​ Hyundai​ ធុន​ធំ​ ពណ៌​ស​-​លឿង​ ស៊េរី​ឆ្នាំ​២០០២​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3F-1578​ ។​

​សូម​ជម្រាប​ជូន​ថា​ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ ឡើង​បើករថយន្ត​ខាងលើ​ ដែល​ទុក​នៅ​កន្លែង​លើក​ស្រូវ​ ដោយ​មាន​សោរ​នៅ​ទីនោះ​ស្រាប់​ទើប​បើក​មក​តែ​ម្ដង​ ព្រោះ​ជនសង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​ញៀន​ និង​រវើរវាយ​ បាន​លួច​យក​រថយន្ត​របស់​ជន​រង​គ្រោះ​១​នាក់​ឈ្មោះ​ ទូច​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ស្វាយមីង​ ឃុំ​អំពិល​តា​ពត​ ស្រុក​អូរ​រាំង​ឪ​ ខេត្តកំពង់ចាម​ ជិះ​មក​ក្រុង​បាត់ដំបង​។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយ​មានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជ​វ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ផង​នោះ​ លោក​វរសេនីយ៍ឯក​ ឈឿ​ង​ គឹ​ម​សុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​  ចំណែក​រថយន្ត​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​វិញ​ ៕

អត្ថបទដែលជាប់ទាក់ទង