ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិ ការជិតស្និទ្ធជា មួយបណ្តាប្រទេសសមាជិកអាស៊ាន

27

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសថាសម្តេច នឹងខិតខំប្រឹងប្រែ ងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិ តស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ទាំង១០ និងដៃគូដទៃទៀត។ នេះបើ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមជាប្រធាន ប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតំស្និទ្ធជាមួយ បណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំង ធ្វើឱ្យអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់»។ នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា កំណត់នូវជំហរក្នុងការគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវ ឈរលើគោលការណ៍៣ យ៉ាង គឺ៖ ទី១-ត្រូវតែផ្ដល់ផលប្រយោ ជន៏សម្រាប់សន្តិភាពនិងការអភិវឌ្ឍ ទី២-មិនប្រឆាំងនឹងប្រទេសណាមួយ និង ទី៣-ត្រូវគោរពនិងផ្ដល់ការគាំទ្រសម្រាប់មជ្ឈភាពរបស់ អាស៊ាននិងទស្សនាទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង