ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

45

ភ្នំពេញ៖ ជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួន។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ នៅចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង