ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ថ្លែងកោតសរសើរអ្នកក្រោមឱវាទ បំពេញការងារបានល្អប្រសើរ និងផ្ដល់អំណោយលើកទឹកចិត្ត..!

37

ភ្នំពេញ៖៖នៅសាលាខណ្ឌចំការមននា តំបន់កោះពេជ្រកាលពីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌចំការមននៃរាជធានីភ្នំពេញ បានរៀបចំពិធីដោយជួបសំណេះសំណាល ជាមួយអស់លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពចំណុះ នៃរដ្ឋបាលខណ្ឌចំការមន ហើយពិធីនេះប្រព្រឹត្តឡើងក្រោម​អធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌចំការមននៃរាជធានីភ្នំពេញប្រកបដោយបរិយាកាសយ៉ាងស្និតស្នាលរវាងថ្នាក់ដឹកនាំខណ្ឌនិងអ្នកក្រោមឱវាទនាពិធីសំណេះសំណាលនាចុងឆ្នាំ២០២១នេះ។

នាពិធីនោះលោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើងដោយផ្ដាំផ្ញើរទៅមន្ត្រីទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន ទាំងអស់អោយបន្តខិតខំបំពេញការងារក្នុងមូលដ្ឋាន និង ការផ្ដល់សេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល និង បានឆាប់រហ័ស ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកស្នើសុំសេវាពីរដ្ឋបាលនៅថ្នាក់ខណ្ឌ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌចំការមន ថេង សុថុល បានផ្ដល់អំណោយជារង្វាន់លើកទឹកចិត្តទៅដល់អស់លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពចំណុះរួមមាន៖ អង្ករ, ត្រីខ, ទឹកអាល់កុល, ម៉ាស និងសាប៊ូលាងដៃផងដែរ។
ក្នុងឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាពេលវេលាពិតជាលឿនមែនហើយសម្រាប់ឆ្នាំ២០២១នេះគឺនៅសល់ជាង១០ថ្ងៃទៀតតែប៉ុណ្ណោះគឺដាច់ឆ្នាំ២០២១ហើយឈានចូលឆ្នាំ២០២២។

ដូចនេះនៅឆ្នាំ២០២២ខាងនេះគឺរដ្ឋបាលខណ្ឌចំការមន បន្តស្នាដៃល្អៗក្នុងការបំពេញការងារក្នុងមូលដ្ឋាន និង ផ្ដល់សេវាតម្រូវការជូនដល់បងប្អូនប្រជាជន អោយកាន់តែល្អប្រសើទ្វេរដងពោលគឺរហ័សទាន់ចិត្ត៕

អត្ថបទដែលជាប់ទាក់ទង