ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងអាមេរិកនិងខ្មែរ

171

ភ្នំពេញ ៖ និយាយដោយត្រង់ៗទៅខ្មែរយើងនេះ ហៅមហាស្លូតហើយប៉ុន្តែប្រទេស មហាអំណាចមួយចំនួន បែរជាមិនចង់ឲ្យប្រទេសនេះ និង
ប្រតជាជនក្នុងប្រទេសនេះ រស់នៅបានសុខនោះទេ ។
នៅសុខៗអាមេរិកប្រកាសថា មិនលក់អាវុធឲ្យកម្ពុជា។

ចុះលក់ឬមិនលក់រឿងរបស់អាមេរិកតើបើ មិនលក់ឲ្យខ្មែរយកទៅលក់ ឲ្យប្រទេសដទៃទៅឯងមាន របស់គួរតែចេះរកម៉ូយសម្រាប់ លក់ហើយមិនចាំបាច់ទៅស្រែកឡូឡាថា មិនលក់ឲ្យខ្មែរធ្វើអ្វីបែបនេះគេហៅថាចរឹកអា
ជ័យមីគ្រតហើយហ្នាលោកអាមេរិក ។

សព្វថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសមួយ ដែលគាំទ្រទីក្រុងប៉េកាំងខ្លាំងជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ហើយតែងតែ មានការប្រុងប្រយ័ត្ន ចំពោះអាមេរិកជានិច្ច ហើយរឿងនេះ ទីក្រុងវ៉ាស៊ីនតោនមិន សប្បាយចិត្តនោះទេ ។ ដូច្នេះហើយ បច្ចុប្បន្ននេះ អាមេរិកកំពុងតែសម្លុតគំរាម និងដាក់ទណ្ឌកម្មប្រឆាំង នឹងកម្ពុជាដែលជាប្រទេសក្រីក្រមួយ ក្នុងចំណោមប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន សប្បាយចិត្តនឹងផ្តល់ជំនួយដល់រដ្ឋផ្តាច់ការ ដទៃទៀតនៅតំបន់អាស៊ីប្រសិន បើពួកគេត្រៀមខ្លួនបំពេញ
តាមការចង់បានរបស់អាមេរិក ដើម្បីប្រឈមមុខជាមួយប្រទេសចិន ដូចជាប្រទេសវៀតណាមឬប្រ៊ុយណេ ចំពោះបញ្ហាទាក់ទងទៅនឹងបញ្ហា នៅសមុទ្រចិនខាងត្បូងជាដើម ។ ពួកគេនឹងរិះគន់ជាសាធារណៈ ទៅកាន់រដ្ឋណាមួយដែលត្រូវ បានចាត់ទុកថាជាភាគីឈរ នៅខាងទីក្រុងប៉េកាំង ។

អាមេរិកធ្លាប់ចាក់បង្ហូរឈាមខ្មែរ អស់ច្រើនណាស់ ។គ្រាប់បែក អាវុធរួមទាំងអាវុធគីមីទៀតផង ដែលអាមេរិកយកមកសាបព្រួស
លើទឹកដីខ្មែរដ៏កំសត់នេះ។អាមេរិក៏ធ្លាប់ឈឺចាប់ដោយសារកម្ពុជា វិញដែរនោះគឺការចាញ់សង្គ្រាម យ៉ាងអាម៉ាសនៅកម្ពុជា ។មិនលក់អាវុធឲ្យ
កម្ពុជាដោយសារកម្ពុជា ត្រូវជាមួយចិនឬ ?មនុស្សគ្រប់ៗរូបមាន សិទ្ធជ្រើសរើសមិត្តបើអ្នក មិនចង់រាប់អានខ្ញុំៗនឹងរាប់អានអ្នកដទៃយល់ទេ ?
ហេតុអ្វីបានជាអាមេរិកទៅចាប់វៀតណាម ដើម្បីប្រឆាំងនឹងចិន ជាពិសេសវត្តមានរបស់ចិននៅកម្ពុជា? តើកម្ពុជាមានភាពសំខាន់ ប៉ុនណាសម្រាប់អាមេរិក? ហេតុអ្វីបានជាចិនផ្តល់ទឹកប្រាក់ វិនិយោគលើហេដ្ឋារចនាសម្ពន្ធនៅកម្ពុជារហូតដល់ ៧០ភាគរយ?ហេតុអ្វីបាន ជាការផ្តល់ជំនួយរបស់ចិន មកកម្ពុជាមិនដែលភ្ជាប់មក ជាមួយនឹងសារនយោបាយ ឬជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា?

និយាយដោយត្រង់ទៅនំដែលគេ ឲ្យស៊ីដោយមានលក្ខខ័ណ្ឌលំបាក លេបណាស់ព្រោះវាជាប្រភេទ នំដែលបណ្ដើរត្រូវស្ដាប់នូវការ
ទូន្មានបណ្ដើរហេតុនេះ អ្នកស៊ីត្រូវស៊ីបណ្ដើេបង្ហូរទឹកភ្នែកបណ្ដើរដែរហើយ ។ឧិ ! អាមេរិកហើយនៅ ចង់ធ្វើបាបខ្មែរដល់ពេលណាទៀតហេតុ
អ្វីក៏បេះដូង អាមេរិកអាក្រក់ម្ល៉េះ ៕

អត្ថបទដែលជាប់ទាក់ទង