ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងកក្រើកចុងឆ្នាំ ៖ មេបក្ស ក្លាយជាមេចោរប្លន់

63

ភ្នំពេញ ៖ កណ្ដុំឆែប ! ដូចដើរជាន់ក្បាលពស់វែកអញ្ចឹង នៅពេលដែលមេបក្ស ដ៏មានកិត្តិយសមួយរូប ក្លាយជាមេចោរប្លន់ ចុះប្រសិនបើជារដូវ
បោះឆ្នោតស្រាប់តែមេបក្សរូបនេះ បានទទួលការគាំទ្រពីប្រជាជនភ្លូកទឹកភ្លូកដីនោះ គាត់មិនក្លាយជានាយករដ្ឋមន្រ្តី ទៅហើយទេអ្ហី ?

បើគាត់ក្លាយជានាយករដ្ឋមន្ត្រី តើគាត់ត្រូវដឹកនាំប្រទេសតាមរបៀបណា ឬ ដឹកនាំតាមរបៀបMAFIA ឬ ក៏ធ្វើឲ្យសង្កមខ្មែរទាំងមូល
កើតមានអំពើរប្លន់ ពេញប្រទេស ?

រដូវឃោសនាបោះឆ្នោតម្នាក់ៗ ដែលតាំងខ្លួនជាអ្នកនយោបាយ ពូកែសុទ្ធតែទះទ្រូងក្អេងក្អាងថា នឹងជួយប្រទេសនេះ ជួយប្រជាជន
ប្រទេសនេះឲ្យចាកផុត ពីភាពក្រីក្រ ។ អាគ្រាន់តែថាអញ្ចឹង មានទៅពិបាកអី សូម្បីតែស្មូមយាចក ក៏ចេះនិយាយដែរ ។ អតីតប្រធានាធិបតីអាមេ
រិកអាប្រាហាម លីនខុននិយាយថា ”បើចង់ជួយអ្នកក្រ សូមកុំធ្វើឲ្យខ្លួនឯង ក្លាយជាអ្នកក្រម្នាក់ទៀត “ ។

ចុះលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាអ្នកមាន ឬអ្នកក្រហ្ន បានជាយកកិត្តិយសរបស់ខ្លួន ឡៃឡុងធ្វើជាមេចោរ
ប្លន់បែបនេះ ? ឬក៏គាត់ចង់ល្បីនៅចុងឆ្នាំ ? ឬ ក៏បន្ទាប់ពីបើកប្រទេសឡើងវិញ គាត់គ្មានលុយដើរលេង ?ហេស ! ហេស! ថោកមួយជីវិតកុំជោរ
បើថាបោកប្រាស់គេគ្រាន់ នៅមានមុខមាត់ខ្លះ តែដល់ថ្នាក់ប្លន់ហើយអ្ហេះ មានតែចូលទៅនៅក្នុងរន្ធក្ដាមទេមើលទៅ ។
ជាមេបក្សមួយបើថាក្រក៏ដូចជា មិនសមព្រោះដើម្បីរកស្នាមមេដៃ គាំទ្រក៏ត្រូវការចំណាយលុយ មិនតិចដែរបើមិនបាន ចំណាយលុយឲ្យម្ចាស់មេដាយ ក៏គង់ចំណាយជាសោហ៊ុយ សម្រាប់បុគ្គលិករបស់ខ្លួន ដែលចុះទៅរកស្នាមមេដៃដែរ ។

ចុម ! ឆ្នាំ២០២១ចំជាប្លែកមែន គឺពិតជាឆ្នាំដែលមនុស្ស ត្រូវការល្បីមែន ។ មានអ្នកស៊ីដើមដំបងយក្ស ជ្រលក់អំបិលម្ទេស មានអ្នកស៊ី
ស្បែកជើងជ្រលក់អំបិលម្ទេស ហើយចុងក្រោយអ្នកលក់ផលិតផល តាមអនឡាញឡេឡាយ មកសុទ្ធតែបញ្ចេញដើមទ្រូង បញ្ចេញគ្រលៀន
នាងខ្លះរន្ធផ្ចិតក្អែលឡើងខ្មៅសោះ ខំបញ្ចេញនឹងគេដែរ ។

ចាំមើល មើល៍! រឿងដឹកនាំប្លន់ របស់មេបក្សខ្មែរក្រោក តើជារឿងល្បីចុងឆ្នាំ ឬ ក៏នៅមានរឿងល្បី ដែលអស្ចារ្យជាងរឿងហ្នឹងទៀតទុក
ឲ្យនាយខ្ញុំចាំមើលបន្ត ៕

អត្ថបទដែលជាប់ទាក់ទង