ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មនុស្ស និង ផលប្រយោជន៍ ឬ ខ្មោចប្រាប់លេខឆ្នោត

106

ភ្នំពេញ ៖ គ្មាននរណាម្នាក់ដែលមិនគិតពីផលប្រយោជន៍ របស់ខ្លួនឯងនោះទេ ទោះបីនៅក្នុងទ្រឹស្ដីព្រះពុទ្ធ បានអប់រំមនុស្សឲ្យធ្វើអំពើល្អ ព្រោះពេលកើតមកមិនមាន យកអ្វីមកជាមួយឡើយ ហើយពេលស្លាប់ទៅវិញ ក៏មិនបានយកអ្វីទៅជាមួយក៏ដោយ ។

មនុស្សនៅតែលោភលន់រហូត ដល់ពេលដែលខ្លួនស្លាប់ ។ករណីដូចជារឿងនេះគេនិទាន ពីរឿងគ្រូដេញខ្មោចហើយគាត់ជាគ្រូដេញ
ខ្មោចដ៏ល្បីទៀតផង ។មនុស្សខ្មោចចូល ឬ ព្រាយសណ្ឋិតតែងតែរត់មករកគាត់ ជួយហើយគាត់ជួយបានសម្រេចទៀតផង ខ្មោចដែលចូលគេ ឬព្រាយដែលចូលមកសណ្ឋិត ក្នុងខ្លួនគេឲ្យតែអ្នករងគ្រោះ មកដល់ផ្ទះគ្រូដេញខ្មោចរូបនេះ គឺរត់ចេញបាតជើង ស ព្រាត ព្រោះគាត់កាចជាមួយខ្មោច ជាមួយព្រាយណាស់ ។
ថ្ងៃមួយលោកគ្រូបណ្តេញខ្មោចរូបនេះ កំពុងសូត្រធម៌អោយ បុរសខ្មោចចូលម្នាក់។គាត់ពោលថា “ក្នុងនាមយើងជាដែលជាតំណាងព្រះ ឲ្យមកកំចាត់សភាវៈអាក្រក់ សូមប្រាប់មកថាតើអ្នកឯងចង់ បានអ្វីពីបុរសម្នាក់នេះ? បើមិនប្រាប់ទេយើងនឹង ប្រើវេទមន្តបណ្តេញឯងទំលាក់ ទៅក្នុងភ្លើងនរកជាមិនខាន ។
ខ្មោចដែលនៅក្នុងខ្លួនបុរសនោះ ក៏ឆ្លើយដោយសុភាពថា៖ “ខ្ញុំចង់អោយគាត់ត្រូវឆ្នោតជាតិចំនួន២០០លានរៀលយប់ហ្នឹង”។

លោកគ្រូបណ្តេញខ្មោច ក៏បន្ថយសម្លេងមីក្រូហ្វូនហើយ និយាយខ្សឹបៗទៅកាន់ខ្មោចថា” ឆាប់ចេញពីវាទៅ ហើយមកចូលខ្ញុំវិញ”។
នេះមិនដើម្បីផលប្រយោជន៍ទេឬ? អ្នកសង្គ្រោះគេបែរជាមានមហិច្ឆតារ កេងយកផលចំណេញ ពីអ្នករងគ្រោះហើយងាកទៅសេព
គប់ជាមួយសភាវៈអាក្រក់ ទៅវិញ ហេស ! ហេ !នេះគឺដើម្បីផលប្រយោជន៍ អាណាងាប់ក៏ងាប់ទៅឲ្យតែអញរស់ ៕

អត្ថបទដែលជាប់ទាក់ទង