ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ឆ្លងឆ្នាំ !

68

ភ្នំពេញ ៖ ចុម ! នៅស្រុកខ្មែរយើងគេឆ្លង ឆ្នាំអាក្រក់អាក្រីណាស់តើ ខ្លះគេប្រើដាវ ប្រើកាំបិត កាប់គ្នាដើម្បីឆ្លងឆ្នាំ ខ្ឡះគេបើកឡាន បើកម៉ូតូ
លឿនៗដើម្បីឆ្លងឆ្នាំ ។

វិធីឆ្លងឆ្នាំអាក្រក់អាក្រីបែបនេះខ្លះ កំពុងតែធ្វើបុណ្យ៧ថ្ងៃ ចំពោះអ្នកធូរធាគេតម្កល់ទុកសិន ។ឆ្លងឆ្នាំបែបនេះ គេហៅថាឆ្លងហួស
រហូតដល់ស្ថាននរកឯណោះ ។

ដោយសារតែឆ្លងឆ្នាំសុទ្ធតែបបួលគ្នាទៅ គាល់យមរាជបែបនេះ ហើយទើបអាចារ្យយោគី(អាចារ្យខ្មោច) អ្នកលក់មឈូស អ្នកមាន
មេរុជួលគេមិនទៅឆ្លងឆ្នាំនោះ ព្រោះការរដូវឆ្លងឆ្នាំវាជារដូវដែលកាក់កបខ្លាំង ។ ចំពោះពេទ្យឯកជនវិញក៏នៅ សំកុកចាំម៉ូយដែលទៅឆ្លងឆ្នាំដែរ
ព្រោះ២ ឬ ៣ថ្ងៃនេះម៉ូយក៏ច្រើន​គ្រាន់បើដែរ ។

ទាំងអាចារ្យខ្មោច ទាំងអ្នកលក់មឈូស ទាំងពេទ្យសុទ្ធតែចំណាំថារដូវ បុណ្យណូអែលដែលខ្លះ គេហៅថាគ្រីស្ដម៉ាស់នោះមួយ បុណ្យនៃសេចក្ដីស្រឡាញ់១៤កុម្ភៈនេះ មួយនិងបុណ្យឆ្លងឆ្នាំដែលគេច្រើន តែនិយាយថាខោនដោន(Countdown) សុទ្ធតែជារដូវដែលកាក់កប
និងមិនគួរដើរលេងទេព្រោះម៉ូយច្រើនណាស់ ។
បើរដូវចូលឆ្នាំខ្មែរ ឆ្នាំចិន ភ្ជំបិណ្ឌមិនសូវជាមានម៉ូយប៉ុន្មានទេ ទោះបីវាកើតមានខ្លះក៏ដោយ ក៏មិនសូវជារំខានអាចារ្យ ឬពេទ្យទេ ។
ពេលនេះយមបាលកំពុងតែរវល់ ធ្វើស្ថិតិដល់អ្នកឆ្លងឆ្នាំហួសទៅនៅស្ថានរក ចំពោះស្ថានលើវិញក៏កំពុងតែរង់ចាំ របាយការណ៍ពីស្ថាននរកដែរ
ហេស ! ហេ !សូមទៅកាន់សុគតិភពចុះ ៕

អត្ថបទដែលជាប់ទាក់ទង