ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប្រាប់តាមត្រង់ ហើយប្រពន្ធនៅតែមិនជឿទៀត

76

ស្ត្រីម្នាក់បានប្រាប់ប្តីអោយទៅទិញបារីលុះប្តីដើរទៅដល់ហាងក៏ឃើញហាងនោះបិទទៅហើយហេតុនេះគាត់ក៏ហួសទៅទិញនៅក្បែរបារមួយក្បែរនោះដើម្បីទិញពីទូរម៉ាស៊ីន។

នៅទីនោះគាត់ក៏បានជួបស្រ្តីស្អាតម្នាក់ហើយក៏ជជែកលេងជាមួយនាង។មិនត្រឹមតែប៉ុណ្ណោះពួកគេនាំគ្នាផឹកស្រាបៀរមួយដប
ហើយមួយដបទៀតហើយនៅចុងក្រោយលោកប្ដីរូបនោះក៏ទៅដល់បន្ទប់របស់នាង។

ក្រោយដែលសប្បាយជាមួយគ្នាហើយបុរសនោះស្រាប់តែឃើញថាម៉ោង៣ភ្លឺក៏និយាយថា:” អូ ! យប់ជ្រៅចឹងទៅវិញប្រពន្ធខ្ញុំមុខជាសម្លាប់ខ្ញុំមិនខានទេ។ តើនាងមានម្សៅលាបទេ?”។

នារីនោះក៏បានអោយម្សៅទៅបុរសនោះដែលគាត់យកមកលាបលើដៃហើយក៏ដើរទៅផ្ទះវិញ។

ប្រពន្ធឈរចាំប្តីនៅមាត់ទ្វារដោយខឹងយ៉ាងខ្លាំងដោយសារតែ ប្តីទៅបាត់យូរដូច្នេះ។ពេលនោះនាងជាប្រពន្ធបានសួរទៅប្ដីរបស់ខ្លួន ថា” ចុះបងឯងរវល់ទៅណាបានជាគ្រាន់តែឺទិញបារីសោះយូរយ៉ាងនេះ?” បុរសជាប្តីក៏ឆ្លើយថា:” រឿងគឺវាអញ្ចេះ។

បងទៅរកបារីនៅហាងដូចអូនបានប្រាប់តែវាបិទបងក៏ហួសទៅបារដើម្បីរកទិញពីទូម៉ាស៊ីន។នៅនោះបងបានជួបស្រីស្អាតម្នាក់ហើយក៏នាំគ្នាផឹកមួយកែវហើយមួយកែវទៀត ចុងបញ្ចប់ក៏នៅលើគ្រែជាមួយនាងទៅ។” ប្រពន្ធក៏តបវិញថា:” មើលដៃបងឯងប្រទ្បាក់សុទ្ធតែម្សៅ… បងឯងភរខ្ញុំនឹងតាមពិតបងឯងទៅលេងបុកប៊ីយ៉ាសោះនឹង”។

គតិរឿង: និយាយការពិតប្រាប់ភរិយាអ្នកទោះបីជានាងមិនជឿក៏ដោយ យ៉ាងហោចណាស់ក៏សម្បជញ្ញ:អ្នកបានជ្រះស្រទ្បះដែរ។

អត្ថបទដែលជាប់ទាក់ទង