ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះពិនិត្យគម្រោង ជួសជុលចាក់អ៊ុត AC ផ្លូវលេខ២៦៥ មាន០២កំណាត់ផ្លូវ សង្កាត់ទឹកល្អក់ទី៣ និងផ្លូវលេខ៣៦២ មាន០១ កំណាត់ផ្លូវ ស្ថិតនៅសង្កាត់បឹងសាឡាង

32

 

ភ្នំពេញ៖នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក អមដំណើរដោយលោកអភិបាលរងខណ្ឌ លោកនាយក លោកប្រធានការិយាល័យ ពាក់ព័ន្ធ លោកចៅសង្កាត់ទឹកល្អទី៣ និងលោកចៅសង្កាត់បឹងសាឡាង និងមន្ត្រីសង្កាត់ បានអញ្ជើញចុះពិនិត្យគម្រោង ជួសជុលចាក់អ៊ុត AC ផ្លូវលេខ២៦៥ មាន០២កំណាត់ផ្លូវ ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ និងផ្លូវលេខ៣៦២ មាន០១ កំណាត់ផ្លូវ ស្ថិតនៅសង្កាត់បឹងសាឡាង ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌទួលគោក និងមន្ត្រីក្រោមឱវាទ អញ្ជើញសួរទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ និងផ្តាំផ្ញើអោយពុកម៉ែបងប្អូនទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ អោយបានគ្រប់ៗគ្នា។ លោកស្នើរឱ្យរួមគ្នា បន្តអនុវត្ត៣កុំ ៣ការពា និងវិធានសុខាភិបាលផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង