ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់​ទ្រព្យសម្បត្តិ​​តាម​ផ្លូវ​សាធារណៈ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប​ទី​២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន

289

ភ្នំពេញ៖ នៅថ្ងៃទី​២០​ ខែមករា​ ឆ្នាំ​២០២២​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប​ទី​២ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់​ទ្រព្យសម្បត្តិ​​តាម​ផ្លូវ​សាធារណៈ​ នៅចំណុចភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​៖​ ម៉ូតូ​ម៉ាក​ហុង​ដា​ សេ​១២៥​ ចំនួន​០១គ្រឿង​,ទូរស័ព្ទ​ដៃ​ ចំនួន​០១គ្រឿង​​ និង​សម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង