ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តខ្សែភ្លើង ឆេះរថយន្តកាំម៉ារីមួយគ្រឿង

36

 

ខេត្តកំពង់ធំ​ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍​ ទី២០ ខែមករា​ ឆ្នាំ២០២២ វេលាម៉ោង ១០និង០៣​ នាទីព្រឹក​ មានរថយន្តមួយគ្រឿងម៉ាកកាំម៉ារីពណ៌មាស ផ្លាកលេខ​ ភ្នំពេញ ២N-៨៦០៤​ បានធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប តាមបណ្ដាលផ្លូវជាតិលេខ៦ មកដល់ចំណុចគីឡូម៉ែតលេខ១៥៧-១៥៨ក្នុងភូមិត្រពាំងវែង​ សង្កាត់ស្រយ៉ូវ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ​ បណ្ដាលឲ្យ​ផ្ទុះឆេះម៉ាស៊ីនខាងមុខតែម្តង​ អ្នកបើកបរឈ្មោះ សុំ ធូ ភេទ​ ប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ រស់នៅភូមិព្រែកគោល ឃុំស្វាយ ស្រុកពញ្ញៀឮ​ ខេត្តកណ្តាល​ ។

ខូចខាត ឆេះគ្រឿងម៉ាស៊ីនផ្នែកខាងមុខទាំងស្រុង​ ដោយសារមូលហេតុ បណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង​ ។

រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញជួយអន្តរាគមន៍ចំនួន១គ្រឿង ​មិនបាន​ប្រើប្រាសទឹកទេ​ ដោយសារកម្លាំងបុស្តិ៍រដ្ឋបាល និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ បានយកបំពុងពន្លត់អគ្គិភ័យចំនួន ២បំពង់​ជួយពន្លត់ទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង