ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែវិលមុខ ដួលបាក់ ក ស្លាប់

33

ភ្នំពេញ ៖ បុរសម្នាក់បាក់កស្លាប់នៅពេលដែល ជិះម៉ូតូងងឹតវិលមុខដួលខ្លួនឯង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ យ៉ុន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីក្រសួងការងារ មានទីលំនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។

ក្រោយពេលពិនិត្យសព្វគ្រប់រួចរាល់ហេីយ សមត្ថកិច្ចបានប្រគល់ ឲ្យសាច់ញាតិ និងក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង