ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ​នាំខ្លួនបុរសម្នាក់ អួតខ្លួនថាជាគ្រូពេទ្យ ហើយ​​ទំនាក់​ទំនងតាមរយៈទូរស័ព្ទ ​បោកប្រាស់រំលោភទំនុកចិត្ត ០៤​លើក យកម៉ូតូជាច្រើនគ្រឿង​

257

 

បាត់តំបង ៖ ស្នងការដ្ឋាននគ​រ​បាលខេត្តបាត់ដំបង​​ បានឲ្យដឹងថា កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែ​មករា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​រង្វង់​មូល​រូបសំណាកមនុស្សជិះសេះ​ ស្ថិតក្នុងភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វា​យប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត បាត់ដំបង​ អនុវត្តន៍​តាម​យោបល់ដឹកនាំ​របស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគ​រ​បាលខេត្តបាត់ដំបង​រួមនឹងយោបល់​ លោក​វរសេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបាន​ការ​សម្រប​សម្រួល​លើនីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុ ជាតិ​ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ផងនោះលោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​នឹង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​រំលោភលើទំនុកចិត្ត​​(​ យក​ម៉ូតូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​)​ ១​ ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ ១​ នាក់​ ឈ្មោះ​ ជា​ ពិសិត​ ភេទប្រុស​ អាយុ​៣៧​ ឆ្នាំ​មានទី លំនៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មក​កាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវ ។

វត្ថុតាងដកហូត​រួម​មាន​ ៖​ -​ កូន​សោរ​ម៉ូតូ​ ចំនួន​ ០៥​ -​ ស៊ីម​កាត​ចំនួន​ ០៤​ -​ ប័ណ្ណបើកបរ​ចំនួន​ ០១​ សន្លឹក​ -​ ផ្លាកលេខ​ម៉ូតូ​ចំនួន​ ០៧​ សន្លឹក​ -​ ម៉ូតូ​ ០១​គ្រឿង​ម៉ាក​ហុងដា​ស្កុបពី​ពណ៌​ស​ ស៊េរីឆ្នាំ​២០២២​ ពាក់ផ្លាកលេខ​សៀមរាប​1AK-24​1​9 – ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០២២​ គ្មានផ្លាកលេខ​ ។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ​ កាលពី​ថ្ងៃទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ ជនរង​គ្រោះ​ ឈ្មោះ​ សឺន​ សាម៉ៃ​ ភេទស្រី​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដាំស្ពៃ​ សង្កាត់​ស្លាកែត​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ បាន​ស្គាល់​ជនសង្ស័យ​ខាងលើ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ ដោយ​ជនសង្ស័យ​បាន​ទំ​នាក់ទំនងប្រាប់​ ទៅ​ជនរងគ្រោះ​ថា​រូបគេ​ជា​គ្រូពេទ្យ​ទាហាន​ប្រចាំ​ការ​នៅ​ភ្នំពេញ​ រហូត​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ ជន​សង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​ រូបគេយក​ថ្នាំ​វ៉ាក់សាំង​សម្រាប់ដូស​ទី​៣​ មកចាក់នៅ​ខេត្ត​បាត់​ដំបង​ រហូត​ដល់​វេលាម៉ោង​១៣និង០០​នាទី​ថ្ងៃខែឆ្នាំខាងលើ​ ជនស​ង្ស័យ​​បាន​ទូរស័ព្ទទៅ​ជនរងគ្រោះ​តាម​ឆាត​ ថា​រូបគេមក​ដល់​ខេត្ត​បាត់ដំបង​ហើយ​ នៅ​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​PCX ពណ៌​ស ស៊េរីឆ្នាំ ២០១៨​ ពាក់ផ្លាកលេខ​បាត់ដំបង​1AD-6850 ចេញ​ពី​ផ្ទះ​មក​រក​ទិញ​ថ្នាំ​លេប​ផង​ ក៏​ម​ក​ជួប​ជនសង្ស័យ​នៅ​ចំណុច​មុខ​ពេទ្យ​នៅ​ពេល​​ជួប​គ្នា​ជន​សង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​រូប​គេ​មិន​ទាន់​បាន​ហូប​បាយ​ទេ​ ដោយ​ឱ្យ​ជនរងគ្រោះ​ជូន​ទៅ​រក​កន្លែង​ហូប​បាយ​ នៅ​ពេលជូនទៅ​ដល់​កន្លែង​ហូប​បាយ​ ជនសង័្សយប្រាប់ជនរងគ្រោះថា​មានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ​ ហើយពេលនោះ ជនសង័្សយបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដើម្បីជិះទៅយកថ្នាំ។

ពេលនោះជនរងគ្រោះបានសុខចិត្ត ប្រគល់ម៉ូតូឱ្យទៅជនសង័្សយ​ហើយជនសង័្សយ បានជិះម៉ូតូនោះទៅបាត់រហូត។
ដោយរង់ចាំបាត់យូរពេកមិនឃើញជនសង័្សយជិះម៉ូតូត្រឡប់មកវិញ​ ទើបជនរងគ្រោះមានការ​ស​ង័្សយថា​ រូបគាត់ពិតជាចាញ់បោកជនសង័្សយ​ខាងលើនោះហើយ​ ដូចនេះរូបគាត់បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ដើម្បីធ្វើការស្រាវជ្រាវ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ បាន​ឆ្លើយ​សារភាពថា​កន្លង​មក​រូបគេធ្លាប់បាន​ធ្វើសកម្មភាព​ ដូច​ខាងលើ​ នេះចំនួន​០៤​លើក​មក​ហើយ​គឺ​ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ចំនួន​ ០២​ លើក​ និង​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​០២​លើក​ តែលើកចុង​ក្រោយនេះធ្វើសកម្មភាព នៅខេត្តបាត់ដំបង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។

ពេលនេះ​ការិយាល័យ​ជំនាញ​កំពុង​ធ្វើការ​កសាងសំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ ការ​បន្ត​តាម​នីតិវិធី​ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង