យន្តហោះគ្មានមនុស្សបើក របស់អាមេរិក អាចនឹងត្រូវបានដាក់ ពង្រាយនៅក្នុងមូលដ្ឋានកងកម្លាំងស្វ័យការពារ
បរទេស៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកមានផែនការដាក់ពង្រាយយន្តហោះយោធាគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនជាលើកដំបូង ដើម្បីបង្កើនការឃ្លាំមើលក្នុង ពេលមានការកើនឡើងសកម្មភាពដែនសមុទ្ររបស់ប្រទេសចិន។
ភាគីទាំងពីរកំពុងពិចារណាការ ដាក់ពង្រាយយន្តហោះ MQ-9 ចំនួន ៧គ្រឿងទៅកាន់មូលដ្ឋាន Kanoya របស់កងកម្លាំងស្វ័យ ការពារដែនសមុទ្រក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។ បុគ្គលិកអាមេរិកប្រមាណ ១០០នាក់ត្រូវបានគេរំពឹងថា នឹងធ្វើប្រតិបត្តិការ និងថែទាំយន្តហោះទាំងនេះ។