ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្ញុំសុំឆ្ងល់បាន ឬ អត់ ?

72

ភ្នំពេញ ៖ សូមជួយប្រាប់ផងមើលក្រែងខ្ញុំយល់មិនដល់។ព្រោះកាលពីថ្ងៃទី២កុម្ភៈ២០២២(២-២ -២០២២) និយាយពីគេបង្ហោះពេញហ្វេសប៊ុក
ទាល់តែ២០០០ឆ្នាំទៀតទើបមានថ្ងៃទី០២/០២/២០២២ម្ដងទៀត ។

មិនដឹងថា តើគេចង់សំអាងលើអ្វី ?ថ្ងៃមុននាយខ្ញុំទំនេរក៏ឆ្លៀតអង្គុយ តាមរបៀបគណិតសាស្រ្តផងតាមរបៀបក្បាច់ស្រីផងនៅតែរក
មិនឃើញថា២០០០ឆ្នាំទៀត មានកាលបរិច្ឆេទ០២/០២/២០២២ម្ដងទៀត ។

មិនដឹងថាខ្ញុំគណនាខុសដោយសាររៀនមិនដល់ ឬ ក៏គេចេះតែ
បបួលគ្នាស្រមៃផ្ដេសផ្ដាស់ទាំងមិនបានគិតគូរដល់បែបនេះ ។
២០០០ឆ្នាំទៀតគឺកាលបរិច្ឆេទនឹងប្រែទៅជា០២/០២/៤០២២បាត់ទៅហើយចុះរឿងអីដែល ថា២០០០ឆ្នាំទៀតនឹងមានកាលបរិច្ឆេទ
០២/០២/២០២២ម្ដងទៀតនោះ ?

បើចង់យកលេខដូចគ្នា៥ដងមិនចាំបាច់ ដល់២០០០ឆ្នាំទេ តែ១០០០ ឆ្នាំ១ខែ១ថ្ងៃទៀតក៏មាន លេខ៣ចំនួន៥ដងដូចគ្នាគឺថ្ងៃ ០៣/០៣/៣០៣៣។ហើយ១០១១ឆ្នាំមុនក៏មាន៥លេខដូចគ្នា​ ដែរ០១/០១/១០១១ឬ០១/០១/១១១១។តែបើចាំ២០០ឆ្នាំទៀតទើបពិសេសមែនទែនគឺ ០២/០២/២២២២ លេខ២ប្រាំមួយដង! ហើយ ២២/០២/២២២២ មានលេខ២ដល់ទៅ៧ដងផង។
ក្រែងលោនាយខ្ញុំនេះវាល្ងង់ពេក ទើបចេះតែគិតផ្ដេសផ្ដាស់ហើយ បែរជាបន្ទោសគេបន្ទោសឯងថា ជាអ្នកខុសនោះ?សូមមេត្តាអ្នក
ចេះដឹងទាំងឡាយកុំខឹងហើយ ជួយពន្យល់វិញផងបាទទាន ៕

អត្ថបទដែលជាប់ទាក់ទង