ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ជួយពិភាក្សាគ្នារឿងភាពតានតឹង ក្នុងពិភពលោកសព្វថ្ងៃនេះសាកមើល

65

ភ្នំពេញ ៖ នាយខ្ញុំមិនមែនជាអ្នកវិភាគនយោបាយអ្វីទេ គឺគ្រានតែពេលខ្លះចង់ លើកយករឿងពិភពលោក ឬ រឿងរបស់ស្ថាន លើមកវិភាគតាម
របៀបមនុស្ស ដែលមានគំនិត មិនសូវគ្រប់ទឹកប៉ុណ្ណោះ ។

ខ្ញុំគិតថាអ្នករស់នៅស្រុកខ្មែរ បើមិនដឹងរឿងសាមកុកតិច ក៏ដឹងច្រើនដែរ។ខ្ញុំមិនមែនជាមនុស្ស ដែលចូលចិត្តអាមេរិកប៉ុន្មាន ឡើយតែ
មិនមែនខ្ញុំស្អប់ប្រជាជានអាមេរិនោះទេ តែខ្ញុំមិនចូលចិត្តមេដឹកនាំអាមេរិក ដែលទម្លាក់គ្រាប់បែក លើស្រុកខ្មែររាប់ពាន់តោន ហើយនៅតែមាន
គំនិតឈ្នានីស ដល់ប្រទេសដ៏កំសត់នេះទៀត ។

សូមប្រាប់ទៅអាមេរិកផងថា រុស្សីគ្រាន់តែជ្រលរលេងថា ចង់វាយអ៊ុយក្រែន ស្រាប់លោតែអាមេរិក ជាប់ដៃនៅអឺរ៉ុបខាងកើត ដើម្បី
ជួយការពារអ៊ុយក្រែន ខ្លាចការវាយប្រហារ របស់រុស្ស៊ី។ នែ ! អាភ័យខុសទំនងបែបនេះ ប្រសិនបើចិនខិលវិញ អ្ហេះច្បាស់ជាឆ្លៀតឱកាសវាយតៃវ៉ាន់បាត់ទៅហើយ ។

បើតាមនាយខ្ញុំដឹងអ្ហេះ លោកវ៉្លាឌីមៀរពូទីន ប្រមុខរដ្ឋរុស្ស៊ីនិងលោកស៊ីជីនពីង ប្រមុខរដ្ឋចិន បាននិយាយគ្នា តាមទូរសព្ទ័មិនតិចជាង
៤០ដងទេ ហើយឥលូវនេះ ប្រមុខរដ្ឋនៃមហាអំណាចទាំង២នេះ បានជួបគ្នានៅពេលបើកការ ប្រកួតកីទ្បាអូទ្បាំពិក រដូវរងារនៅចិនទៀតព្រម
ទាំងបានប្រកាសថា កិច្ចសហប្រតិបត្តិការរុស្សី-ចិន មិនមានដែនកំណត់ទៅទៀត។
និយាយតាមក្បួនសង្គ្រាម ប្រសិនបើខ្លាអាស៊ីនិង ខ្លាអឺរុបទាំង២នេះ បើប្រើកម្លាំងទ័ពធម្មតា (Conventional army) រុស្សីក៏ដូចចិនដី
គោកដែរចំណាយពេលតែ៤៨ម៉ោង អាចវាយកាន់កាប់យកអ៊ុយ ក្រែន និងតៃវ៉ាន់បានហើយ។
នរណាដឹងថាលោកប្រធានាធិបតីពូទីន និងលោកស៊ីជិនពីង និយាយអ្វីជាមួយគ្នាខ្លះ នៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក រដូវរងានៅចិននោះ ?តែអ្វីៗ ដែលលេចចេញពីជំនួបនោះ គឺប្រមុខរដ្ឋទាំង២ប្តេជ្ញាថា នឹងកំដរលោកខាងលិច នៅក្នុងសម្ពន្ធភាពថ្មីមួយ។

សុំទោស! នាយខ្ញុំនិយាយលេងទេ ហើយកុំគិតថាខ្ញុំជាអ្នកវិភាគ ដ៏អស្ចារ្យអ្វីដែរ។គ្រាន់តែខ្ញុំផ្ដាំថា នៅស្រុកខ្មែរ ក៏មានជូកឺលៀង និងស៊ឺម៉ាអ៊ីមិន តិចដែរទេ គ្រាន់តែគេមិនចង់ចេញមុខ។ ហើយបើសភាពការណ៍ ទៅជាបែបនោះមែន ខ្មែរយើងក៏មិនធម្មតាដែរ ចេះទាយសភាពការណ៍ អន្តរជាតិ ដូចមើលឃើញនោះ។ ពិសេសនាយខ្ញុំតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង