ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : និយាយដើមពីចរឹកមេដឹកនាំ នៅអឺរុបខ្លះៗបន្តិចទៅចុះ

76

ភ្នំពេញ៖ តាំងពីកើតមាននូវភាពតានតឹងនៅ តំបន់អឺរុបខាងកើតពិសេសរវាងរុស្ស៊ី និង អ៊ុយក្រែនមកនោះមេដឹកនាំនៃប្រទេសនៅអឺរុបមួយ
ចំនួនបញ្ចេញចរឹកមកគួរឲ្យចង់និយាយដើមតែម្ដង ។និយាយបែបនេះតិលោច្រឡំថាខ្ញុំនឹងជាអ្នកវិភាគនយោបាយដ៏ធំអីនោះមិនមែនទេបាទ
គ្រាន់ឃើញយ៉ាងម៉េចថាអញ្ចឹងតែប៉ុណ្ណោះ ។

ថ្ងៃមុនឃើញលោកប្រធានាធិបតីបារាំងម៉ាក្រុងដុតដៃដុតជើងធ្វើទស្សនកិច្ចនៅរុស្សីផងនិងបន្ទាប់មកនៅអ៊ុយក្រែនផងដើម្បីរបស់ដែលហៅថាដើម្បីបន្ធូរភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែននិងរុស្សី។
នៅទីក្រុងមូស្គូលោកម៉ាក្រុងនិងលោកពូទីនបានហូបបាយថ្ងៃត្រង់ជាមួយគ្នាមានម្ហូបសុទ្ធតែឆ្ងាញ់ៗ(ពងត្រីកាវីយ៉ាជាដើម)រួមជា
មួយនិងស្រាឆ្ងាញ់ៗទៀត។

តែនៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែនហ្សេលែនស្គីវិញលោកម៉ាក្រុងអង្គុយតុតូចជាងហើយក៏មិនបានម្ហូបនិងស្រាឆ្ងាញ់ដូចកាលជួបលោកពូទីនដែរ។យើងដឹងហើយថាលោកពូទីនត្រូវការទិញទឹកចិត្តមេដឹកនាំប្រទេសជាសមាជិកណាតូអោយឈរខាងរុស្សីដើម្បីទប់ទល់អាមេរិក។

ប្រទេសអង់គ្លេសអាក់អន់ចិត្តនឹងបារាំងដោយសារអ្វីដែលលោកម៉ាក្រុងទៅនិយាយប្រាប់លោកពូទីនមិនមានការពិភាក្សាគ្នាក្នុងសមាជិកអង្គការណាតូទ្បើយ។ អង់គ្លេសក៏មិនដឹងថាបារាំងនិយាយអ្វីខ្លះដែរ។ សួរថាម៉េចក៏អង់គ្លេសមិនទៅដែរចុះ?
យើងដឹងហើយថាលោកនាយករដ្ឋមន្ត្រីអង់គ្លេសហ្សុនសុនកំពុងប្រៀបដូចជាស្រមោចលើខ្ទះក្តៅដោយសាររឿងជប់លៀងនៅកន្លែងនាយករដ្ខមន្ត្រីពេលគេបិទខ្ទប់ដើម្បីការពារកូវីដហើយមានរឿងភរសភារបស់ខ្លួនទៀតមិនដឹងថាគាត់ទប់កៅអីជាប់ឬមិនជាប់ផង។សមាជិកសភាភាគច្រើនទាមទារអោយគាត់ចុះចេញពីតំណែង។

ចំពោះលោកម៉ាក្រុងវិញ គាត់ត្រូវឈរឈ្មោះបោះឆ្នោតម្តងទៀតក្នុងខែមេសាឆ្នាំនេះហេតុនេះត្រូវតែខំប្រឹងប្រែងយកស្នាដៃហើយ។
គិតៗទៅមេដឹកនៃនៅបណ្ដាប្រទេសអឺរុបចេះវាយកែងដែរតើហ្ន ៕

អត្ថបទដែលជាប់ទាក់ទង