ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកែច្នៃចុះចំណោត ដាក់លេខមិនចូល ក្រឡាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ ៤នាក់ និងរងរបួស ៥នាក់

43

 

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី ត្រង់ចំណុចលើភ្នំព្រឹក ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (ដោយរថយន្តកែច្នៃក្រឡាប់ខ្លួនឯង) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៤នាក់ ស្រី០១នាក់ របួស០៥នាក់ (ធ្ងន់២នាក់ ស្រាល០៣នាក់)។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ក្ឡាប់រថយន្តឆ្នៃខាងលើ គឺបណ្តាលមកពីរថយន្ដច្នៃ ចុះផ្លូវចំណោតដាក់លេខមិនចូល ទើបក្រឡាប់តែម្តង។

គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងនៅ កន្លែងកើតហេតុ ដោយឡែកសាកសពជនរងគ្រោះ នគរបាលជំនាញបាន ប្រគល់ទៅអោយក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តច្នៃយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដំណោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង