ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាត់ថ្មម៉ាប កាត់ដោយទាំងគ្រាប់បែក ទម្លាក់ពីយន្តហោះ ប្រភេទ MK82 តែមិនផ្ទុះ

86

 

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC) នៅថ្ងៃទី១៣ខែកុម្ភៈនេះថា ការដ្ឋានថ្មម៉ាបមួយកន្លែង បានកាត់ថ្មម៉ាប កាត់ដោយទាំងគ្រាប់បែក ទម្លាក់ពីយន្តហោះ ប្រភេទ MK82 ដាច់ជាពីរកំណាត់ស្អាតធេង! ពិតជាសំណាងមែន ដែលមិនផ្ទុះ។

អាចចាត់ទុកថា នេះជាករណីមួយលានសំណាង ដោយសារផ្លែរណាមិនត្រូវចំក្បាលផ្ទុះ ដែលស្ថិតនៅជាប់ខាងក្បាលផង និងកន្ទុយផង ដែលអាចនឹងបង្កនូវគ្រោះមហន្តរាយធំ មិនអាចស្មានដឹង… នេះជាគ្រាប់បែកសំណល់ ពី សង្គ្រាម!

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC) បានថ្លែងថា “កាត់ថ្មម៉ាប កាត់ទាំងគ្រាប់បែកទម្លាក់ពីយន្តហោះ! ពិតជាសំណាងមែន ការដ្ឋានថ្មម៉ាប កាត់ថ្មម៉ាប កាត់ដោយទាំងគ្រាប់បែកទម្លាក់ពីយន្តហោះដាច់ស្អាតហ្មង ដោយគ្មានបង្កគ្រោះថ្នាក់ឡើយ! ។ គ្រាប់បែកទម្លាក់ពីយន្តហោះ ដែលកប់ជាមួយថ្មម៉ាបនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម!”៕

អត្ថបទដែលជាប់ទាក់ទង