ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សេតវិមានផ្អើលខ្លាច រុស្សី វាយ ចូលអ៊ុយក្រែន

84

និយាយមែនទែនទៅមិនមែនចង់បង្អាប់ លោកប្រធានាធិបតីបាយដិនបាន ដិនទេតែប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជាភ័យ
ហួសហេតុពេកហើយ ពីរឿងរុស្ស៊ីវាយអ៊ុយក្រែន ។
នៅសុខៗលោកប្រធានាធិបតីបាយដិន បានបញ្ជាអោយពលរដ្ឋអាមេរិកនៅអ៊ុយក្រែន ចាកចេញជាបន្ទាន់ ព្រោះបើសង្គ្រាមផ្ទុះទ្បើង ហើយគាត់មិនអាចបញ្ជូនយន្តហោះ ទៅជន្លៀសចេញបានទ្បើយ។
រាល់ថ្ងៃការចរចារផ្នែកការទូតចេះ តែដំណើរការតែបានផលតិចតួច ទន្ទឹមនិងនេះរុស្សីដាក់ពង្រាយ ទ័ពរឹតតែច្រើនទ្បើងទាំងជើងគោក ជើងទឹក ជើងអាកាសហ៊ុព័ទ្ធអ៊ុយក្រែន ជុំជិតអស់រួចហើយ។

អ៊ុយក្រែនជាតំបន់ទ្រនាប់រវាងរុស្សី និងណាតូបើរុស្សីអោយអ៊ុយក្រែន ចូលណាតូដូចជាផ្ដល់ឧិកាស អោយខ្លាឬចចកមកឈរនៅមុខផ្ទះយ៉ាងដូច្នោះដែរ។ អ៊ុយក្រែនសំខាន់ចំពោះសន្តិសុខ និងសុវត្ថិភាពរុស្សីជាងចំពោះណាតូ។
សម្រាប់លោកពូទីនទំនង ជាពុំមានជំរើសអ្វីក្រៅពីវាយលុកចូលអ៊ុយក្រែន ហើយលើកបន្តុបមនុស្សស្និទ្ធនិងរុស្សីដើម្បីគ្រប់គ្រងអ៊ុយក្រែនទ្បើយ។ ការវាយលុកកម្រឹតណានោះអាស្រ័យ លើប្រតិកម្មពីអាមេរិកនិងណាតូ ដែលចារកម្មរុស្សីកំពុង ស្ទាបស្ទង់បច្ចុប្បន្ននេះ។
កាលពីយុគសម័យត្រកូល”ប៊ូស “ធ្វើជាប្រធានាធិបតីនិយាយពីងាកវ៉ៃៗ គឺវ៉ៃឡើងខ្ទេចអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ចុងក្រោយគឺ
អាមេរិកជាអ្នកចាញ់ព្រោះអ្វីដែល ជាគោលបំណងអាមេរិក យកមកធកវើជាលេសវ៉ៃនោះ គឺរកមិនឃើញឡើយគឺបានទទួលត្រឹមតែសោកនាដ
កម្មដោយសារយន្ដហោះ ភេរវកម្មបុកកំទេចអគារភ្លោះតែប៉ុណ្ណោះ ។
ពេលនេះចូលដល់ឈុតរឿងអ៊ុយក្រែន និង តៃវ៉ាន់ទៀតហើយតើល្ខោនមួយនេះអាមេរិក និង លោកពូទីនសំដែងឬក៏អត់ហ្ន ?បើ
សិនជាសំដែងតើមានប៉ុន្មាន ភាគទើបចប់ទៅ ? ចេះតែឆ្ងល់ក៏ចេះតែសួរៗទៅ ៕

អត្ថបទដែលជាប់ទាក់ទង