ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មាឃបូជា និង បុណ្យសង្សារ

256

ភ្នំពេញ ៖ ពីមុនគេហៅថាបុណ្យសង្សារ តែពេលនេះដោយមាន ការអប់រំពីសង្គម គ្រួសារ សាលារៀនទៅយុវវ័យ ភាគច្រើនក៏សម្របខ្លួនបែរទៅ ជានិយាយថាបុណ្យ នៃសេចក្ដីស្រឡាញ៉ទៅវិញ ។
ចុះបើបបួលគ្នានិយាយថា ជាបុណ្យ នៃសេចក្ដីស្រឡាញ់ទៅវាងាប់ឬ ? ទេ ! ដូចជាមិនងាប់ទេតែនៅក្នុងស្រទាប់ វ័យជំទង់គេថាបើហៅថាបុណ្យ នៃសេចក្ដីស្រឡាញ់វាមិនស្ទាវឡើយ តែបើហៅថាបុណ្យសង្សារនោះ ទើបវាស្ទាវហើ់យទាន់សម័យ សក្តិសមជាយុវវ័យដែលរស់នៅ ក្នុងប្រទេសស៊ីវីល័យទៀតផង ។

អើ ! ថាម៉េចក៏ថាទៅ តែសូមមេត្តា កុំយកថ្ងៃនោះធ្វើវេទិកាកក់ផ្ទះសំណាក់ ហើយបបួលគ្នាទៅទៀត ទាអាឡេវនៅឯស្ថាន សួគ៌ឲ្យសោះព្រោះវរៗ អាឡេវបាត់បង់អាជីពដោយសារ តែទៅដណ្ដើមរបររបស់វាហើយ ត្រូវព្រះឥន្ទ្របណ្ដេញចេញពីការងារ ។
អាបុណ្យសង្សារ ឬ បុណ្យនៃសេចក្ដីស្រឡាញ់ហ្នឹងវាកៀកគ្នា នឹងបុណ្យមាឃបូជាដែរ ចុះហេតុអ្វីក៏យុវវ័យរបស់យើង មិនស្គាល់នូវអ្វីដែលជារបស់ខ្មែរ ដែលសុទ្ធតែជារឿងរ៉ាវពាក់ព័ន្ធ ជាមួយព្រះពុទ្ធសាសនាផងទៅ ។បុណ្យមាឃបូជានៅពេលរាត្រី គេអាចអង្គុយមើលព្រះច័ន្ទរះពេញបូរមី យ៉ាងស្រទន់ ចុះហេតុអ្វីក៏គេស្គាល់តែជណ្ដើរ ផ្ទះសំណាក់តែ មិនព្រមមើលព្រះច័ន្ទបែបនេះ ?

ថ្ងៃបុណ្យសង្សារឆ្នាំនេះគេបង្កើតនូវពាក្យស្លោក បង្ហោះពេញហ្វេសប៊ុកថា ”ខ្លួនជាLady ត្រូវរក្សាBody កុំឲ្យមាន Baby ដោយគ្មានDaddy “ ។ រួចចុះមិនព្រមបង្កើតពាក្យស្លោក សម្រាប់បុណ្យមាឃបូជាផងទៅវ៉េស ៕

អត្ថបទដែលជាប់ទាក់ទង